សមាជិករដ្ឋអ៊ីស្លាមរងរបួសខណៈដែលកូនប្រុសរបស់គាត់ស្លាប់ដោយសារលេងគ្រាប់បែកដៃ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០១៧

ប្រភពក្នុងស្រុកមួយនៅក្នុងខេត្ត Salahuddin និយាយកាលពីថ្ងៃពុធនេះថាសមាជិកក្រុមរដ្ឋអ៊ីស្លាមម្នាក់រងរបួស ហើយកូនប្រុសរបស់គាត់ស្លាប់នៅពេលដែលគ្រាប់បែកដៃផ្ទុះឡើង។ ប្រភពមួយបានប្រាប់សារព័ត៌មាន Alsumaria News ថាសមាជិក IS ម្នាក់ដែលជាសមាជិករបស់ក្រុមទាហានដែលបម្រើការនៅក្នុងការិយាល័យបានរងរបួសធ្ងន់ខណៈដែលកូនប្រុស​អាយុ៧ឆ្នាំរបស់គាត់ស្លាប់ដោយសារការលេងគ្រាប់បែកដៃនៅក្នុងផ្ទះរបស់ពួកគេនៅក្នុងទីក្រុង Shirqat ភាគខាងជើងនៃខេត្ត Salahuddin។ ប្រភពបានចង្អុលបង្ហាញថាសមាជិក IS ភាគច្រើនរក្សាអាវុធនៅក្នុងផ្ទះរបស់ពួកគេនៅក្នុងតំបន់នេះ។ សមាជិក IS រាប់សិបនាក់ស្លាប់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះខណៈមានផែនការបំផ្ទុះគ្រាប់បែកនៅកន្លែងផ្សេងៗគ្នានៅក្នុងខេត្ត Salahuddin និងខេត្តផ្សេងៗទៀត។ ក្រុមរដ្ឋអ៊ីស្លាមត្រួតត្រាតំបន់ភាគខាងកើតនៃទីក្រុង Shirqat ចាប់តាំងពីឆ្នាំ២០១៤។ ថ្មីៗនេះក្រុមនេះបានបង្កើនការវាយប្រហារនៅទូទាំងខេត្តក្នុងប្រទេសអ៊ីរ៉ាក់។ រដ្ឋាភិបាលអ៊ីរ៉ាក់ដែលគាំទ្រដោយកងកម្លាំងចម្រុះដែលដឹកនាំដោយអាមេរិកត្រូវគេរំពឹងថានឹងធ្វើចលនាឆ្ពោះទៅរកការបោសសំអាតក្រុម IS នៅទូទាំងប្រទេសអ៊ីរ៉ាក់ក្នុងពេលយុទ្ធនាការរយៈពេល៨ខែរបស់ខ្លួនប្រឆាំងនឹងក្រុម IS នៅក្នុងរាធានីម៉ូស៊ូលដែលជាបន្ទាយដ៏ធំបំផុតរបស់ពួកសកម្មប្រយុទ្ធនៅក្នុងប្រទេសអ៊ីរ៉ាក់។ ការដួលរលំរាជធានីម៉ូស៊ូលគឺមានន័យថាជាការដួលរលំក្រុមដែលហៅខ្លួនឯងថាជាក្រុមរដ្ឋអ៊ីស្លាមដែលបានប្រកាសកាលពីឆ្នាំ២០១៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here