ក្រុមរដ្ឋអ៊ីស្លាមជ្រើសរើសមេដឹកនាំថ្មីក្នុងទីក្រុង Daraa

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០១៧

ក្រុមរដ្ឋអ៊ីស្លាមប្រកាសដោយខ្លួនឯងថាបានចាត់តាំងមន្រ្តីជាន់ខ្ពស់ថ្មីម្នាក់ទៀតកាលពីថ្ងៃពុធនេះបន្ទាប់ពីមេដឹកនាំជួរមុខម្នាក់ស្លាប់ដោយការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅទីប្រជុំជន Jillen ភាគខាងលិចទីក្រុង Daraa។ សារព័ត៌មាន Qasioun រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍នេះថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមសន្យាគោរពតាមលោក Wael Fa’our al-Eid ដែលគេស្គាល់ថាជា Abu Taim Inkhil ឧត្តមសេនីយ៍នៅក្នុងតំបន់ Al-Yarmouk Basin បន្ទាប់ពីបម្រើជាយោធាជាន់ខ្ពស់។ មន្រ្តីជាន់ខ្ពស់ថ្មីនេះមានអាយុ៤០ឆ្នាំធ្លាប់បម្រើការងារជាសន្តិសុខ និងធ្លាប់ធ្វើឃាតមន្ត្រីដែលគេហៅថាជាកងទ័ពជីហាដនៅក្នុងតំបន់ Al-Yarmouk Basin ជាពិសេសនៅក្នុងទីក្រុង Inkhil។ គួរកត់សម្គាល់ថាក្រុមចម្រុះអន្តរជាតិបានទម្លាក់គ្រាប់បែកកាលពីថ្ងៃអង្គារនេះលើទីបញ្ជាការរបស់កងកម្លាំង Jaysh Khalid របស់រដ្ឋអ៊ីស្លាមស្ថិតនៅភាគខាងលិចទីក្រុង Daraa បណ្តាលឲ្យឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់របស់ក្រុមនេះស្លាប់ជាហេតុធ្វើឲ្យមានការជ្រើសរើសមន្រ្តីជាន់ខ្ពស់ម្នាក់ទៀតមកជំនួស៕

LEAVE A REPLY

Please enter your comment!
Please enter your name here