ជម្លោះនៅម៉ូស៊ូល៖ ការប៉ះទង្គិចកាន់តែឃោរឃៅនៅពេលដែលក្រុម IS បង្កើនចំនួនអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ២០១៧

ការប៉ះទង្គិចយ៉ាងឃោឃៅ និងចំនួនបំផ្ទុះគ្រាប់បែកអត្តឃាតមានការកើនឡើងនៅក្នុងក្រុងម៉ូស៊ូលខណៈដែលកងកម្លាំងអ៊ីរ៉ាក់ព្យាយាមដណ្ដើមយកទីក្រុងពីពួកសកម្មប្រយុទ្ធ IS។ ក្រុមឧទ្ទាមអ៊ីស្លាមរឹបអូសយកក្រុងម៉ូស៊ូលកាលពីខែមិថុនា ឆ្នាំ២០១៤។ ក្រោយមកកងកម្លាំងអ៊ីរ៉ាក់បានចេញប្រត្តិបត្តិការប្រឆាំងពួកឧទ្ទាម IS វាយដណ្តើមក្រុងម៉ូស៊ូលតាំងពីខែតុលា ឆ្នាំ២០១៦។ តំបន់ដែលក្រុមឧទ្ទាមកាន់កាប់ចុងក្រោយនឹងត្រូវរង្គោះរង្គើរដោយការវាយប្រហារតាមអាកាស ហើយលោកមេបញ្ជាការក្នុងស្រុករំពឹងទុកថានឹងអាចដណ្តើមយកក្រុងមកគ្រប់គ្រងវិញបានទាំងស្រុងនៅពេលឆាប់ៗនេះ។ ទោះបីជាយ៉ាងនេះក្តីក៏កម្លាំងអ៊ីរ៉ាក់ត្រូវប្រឈមមុខទៅនឹងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតយ៉ាងច្រើន ដោយមានទាំងអ្នកបំផ្ទុះគ្រាប់បែកស្រ្តីថែមទៀតផង។ កងកម្លាំងអ៊ីរ៉ាក់ អ្នកប្រយុទ្ធឃើដ ក្រុមសានីអារ៉ាប់ យោធាស្ហៀរ មានចំនួនរាប់ពាន់នាក់ដោយមានជំនួយយន្តហោះចម្បាំងចម្រុះដឹកនាំដោយអាមេរិក និងទីប្រឹក្សាយោធាបានចូលរួមនៅក្នុងប្រតិបត្តិការនេះ។ អង្គការសហប្រជាជាតិបានឲ្យដឹងថាក្រុមឧទ្ទាម IS ប្រើប្រជាជនប្រមាណ១០០,០០០នាក់ជាខែលការពារក្នុងក្រុងម៉ូស៊ូល។ ទាហានអ៊ីរ៉ាក់និយាយថាពួកគេជឿថាមានសកម្មប្រយុទ្ធឧទ្ទាមនៅសល់ប្រមាណជា៣០០នាក់ទៀតក្នុងក្រុងម៉ូស៊ូលដែលការចាប់ផ្តើមប្រយុទ្ធដំបូងបង្អស់កាលពីខែតុលា ឆ្នាំ២០១៦ ក្រុមសកម្មប្រយុទ្ធមានដល់ទៅ៦,០០០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here