យន្តហោះអ្នកដំណើរចុះចតបន្ទាន់នៅ Tehran ក្រោយពីអាកាសយានិកទទួលបានសញ្ញាបញ្ជាក់ថាឆេះយន្តហោះ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០១៧

យន្តហោះដឹកអ្នកដំណើរA៣០០-៦០០ត្រូវចុះចតយ៉ាងបន្ទាន់នៅអាកាសយាន្តដ្ឋាន Tehran ក្រោយពីគេទទួលបានសញ្ញាបង្ហាញថាមានបញ្ហានៅម៉ាស៊ីនភ្លើង។ ការចុះចតនេះធ្វើឡើងក្រោយពីអាកាសយានិកប្រទះឃើញសញ្ញាជូនដំណឹងពីបញ្ហានៅម៉ាស៊ីនភ្លើងរបស់យន្តហោះនេះបើយោងតាមប្រភពសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន FARS កាលពីថ្ងៃអាទិត្យ។ យន្តហោះនេះចេញដំណើរពីព្រលាន Amsterdam ហើយត្រូវចុះចតក្នុងលក្ខណ្ឌពិសេស ព្រោះយន្តហោះផ្ទុកទម្ងន់ធ្ងន់ពេកនេះបើយោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យអាកាសចរអ៊ីរ៉ង់។ អំឡុងពេលចុះចតសំបកកង់របស់A៣០០បានឆាបឆេះ និងធ្លាក់ចុះមកក្រោម ប៉ុន្តែខណៈដែលមានហេតុការណ៍នេះកើតឡើងសេវាកម្មសង្គ្រោះបន្ទាន់បានពន្លត់អគ្គីភ័យទាន់ពេលវេលា។ អ្នកនាំពាក្យនិយាយថាអ្នកដំណើរទាំងអស់ និងសមាជិកនាវិកទាំងអស់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។ អ្នកនាំពាក្យបានបន្ថែមទៀតថាក្រុមហ៊ុនអាកាសចរណ៍នឹងធ្វើការស៊ើបអង្កេតលើករណីនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here