សហរដ្ឋអាមេរិក ឥណ្ឌា និងជប៉ុនបញ្ចប់សមយុទ្ធរួមគ្នាដើម្បីដោះស្រាយការគម្រាមកំហែងសន្តិសុខតាមសមុទ្រ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០១៧

សហរដ្ឋអាមេរិចចាប់ផ្តើមហាត់សមយុទ្ធកងទ័ពជើងទឹកជាមួយប្រទេសជប៉ុន និងឥណ្ឌា ហើយកងទ័ពជើងទឹកអាមេរិកនិយាយថាសមយុទ្ធនេះនឹងជួយប្រទេសនានាក្នុងការដោះស្រាយការគំរាមកំហែងតាមដែនសមុទ្រនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រទេសចិនសង្ឃឹមថាកិច្ចប្រតិបត្តិការនេះនឹងមិនធ្វើឡើងដើម្បីបំពានលើប្រទេសទី៣នោះទេ។ កងទ័ពជើងទឹកអាម៉េរិក ឥណ្ឌា និងកងកម្លាំងការពារដែនសមុទ្រជប៉ុន (JMSDF) ចាប់ផ្តើមធ្វើសមយុទ្ធ Malabar ឆ្នាំ២០១៧ នៅក្នុងទីក្រុង Chennai ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យនេះបើយោងតាមប្រភពព័ត៌មានពីកងទ័ពជើងទឹកអាមេរិកប៉ាស៊ីហ្វិក។ កាហ្វឹកហាត់ប្រចាំឆ្នាំនេះធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាការគម្រាមកំហែងចំពោះសន្តិសុខដែនសមុទ្រនៅអាស៊ីប៉ាស៊ីហ្វិក។ ការធ្វើសមយុទ្ធត្រីភាគីចែកចេញជា២ដំណាក់កាលបានប្រារព្ធធ្វើនៅឈូងសមុទ្រ Chennai និង Bengal។ ប្រភពព័ត៌មានបន្ថែមទៀតថាក្រុមនាវិកបានអនុវត្តសមយុទ្ធសង្គ្រាមលើផ្ទៃទឹក និងរបៀបការពារជិវិត ផ្លាស់ប្តូរផ្នែកវេជ្ជសាស្ត្រ បណ្តុះបណ្តាលសម្ភារៈយុទ្ធភណ្ឌផ្ទុះដោយធ្វើការអនុវត្ត ការពិនិត្យរកមើល និងចាប់យកសកម្មភាពប្រតិបត្តិការ។ សមាជិកចូលរួមមានកងទ័ពជើងទឹកអាមេរិករួមមាននាវាដឹកយន្ដហោះ Nimitz-class ឈ្មោះ USS Nimitz ជាមួយនឹងនាវាដឹកយន្តហោះឈ្មោះថា Air Wing ១១។ នាវាចម្បាំងមីស៊ីលដែលដឹកនាំដោយ USS Princeton, USS Howard, USS Shoup, USS Kidd, និងនាវាពិឃាត យន្តហោះ P-៨A Poseidon និងនាវាមុជទឹក Los Angeles-class fast-attack។ នាវាដឹក Vikramaditya របស់ឥណ្ឌាក៏ចូលរួមជាមួយនឹងនាវាមុជទឹក និងនាវាចម្បាំងដែនសមុទ្រ។ យោងតាមគេហទំព័រឥណ្ឌា Express បានឱ្យដឹងថានាវាពិឃាដឈ្មោះថា Shivalik ចំនួន២គ្រឿង នាវាពិឃាដរុស្ស៊ី Ranvir ២គ្រឿង នាវាមុជទឹក Kamorta ថ្នាក់មូលដ្ឋាន និងនាវាពិឃាតពហុតួនាទីរបស់ Kora នឹងត្រូវដាក់ពង្រាយ។ ប្រទេសទាំង៣បង្ហាញការព្រួយបារម្ភលើការអះអាងរបស់ក្រុងប៉េកាំងថាបានពង្រាយកម្លាំងយោធាស្ទើរតែទាំងអស់នៃដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង។ កងនាវាចរឥណ្ឌាបានរកឃើញនាវាយោធាចិនចំនួនជាង១០គ្រឿងនៅមហាសមុទ្រឥណ្ឌាកាលពី២ខែមុននេះបើយោងតាមការដកស្រង់ព័ត៌មានពីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រភពព័ត៌មានបានបន្តទៀតថាឥណ្ឌាបានបដិសេធសំណើរដែលសុំឱ្យប្រទេសអូស្ត្រាលីចូលរួមក្នុងសមយុទ្ធនៅឆ្នាំនេះព្រោះឥណ្ឌាបារម្ភថាការចូលរួមរបស់ប្រទេសអូស្រ្តាលីនឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសចិន។ អូស្ត្រាលីធ្លាប់បានចូលរួមសមយុទ្ធកាលពីមុន ប៉ុន្តែជាសមាជិកមិនអចិន្ត្រៃយ៍។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang ឆ្លើយតបទៅនឹងសមយុទ្ធប្រចាំឆ្នាំកាលពីថ្ងៃសុក្រដោយនិយាយថាក្រុងប៉េកាំងមិនជំទាស់ចំពោះកិច្ចសហប្រតិបត្តិការធម្មតានេះទេ តែសង្ឃឹមថាកិច្ចសហប្រតិបត្តិការបែបនេះនឹងមិនយកទៅប្រឆាំងនឹងប្រទេសទី៣ ហើយរំពឹងថាកិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ផលប្រយោជន៍ដល់សន្តិភាព និងសន្តិសុខក្នុងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here