Home ព័ត៌មានអន្តរជាតិ អ៊ីស្រាអ៊ែលបា...

អ៊ីស្រាអ៊ែលបានបើកប្រាសាទ Mount ក្រោយពីមានការបាញ់ប្រហារ

11
SHARE

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០១៧

ប្រទេសអ៊ីស្រាអ៊ែលបានបើកប្រាសាទ Mount នៅ Jerusalem បន្ទាប់ពីមានការបាញ់ប្រហារកាលពីថ្ងៃអាទិត្យឲ្យគេចូលគោរពបូជាវិញហើយ។ ក្រោយពីមានការបាញ់ប្រហារនៅទីនោះបានចំនួន២ថ្ងៃអ្នកកាន់សាសនាអ៊ីស្លាមបានធ្វើការតវ៉ាសុំឲ្យអាជ្ញាធរតម្លើងឧបករណ៍រាវរកសារធាតុផ្ទុះនៅច្រកចូលប្រាសាទសិន។ គួរបញ្ជាក់ផងដែរថាការបាញ់ប្រហារបានកើតឡើងកាលពីថ្ងៃសុក្រដោយក្មាន់កាំភ្លើងអារ៉ាប់ និងអ៊ីស្រាអ៊ែលចំនួន៣នាក់បាញ់សម្លាប់ប៉ូលិសចំនួន២នាក់នៅវិហារនោះ។ ក្រោយមកក្មាន់កាំភ្លើងត្រូវកម្លាំងសន្តិសុខព្រះវិហារបាញ់សម្លាប់។ ហេតុការណ៍នេះជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតមួយនៅក្នុងតំបន់នោះក្នុងឆ្នាំនេះ៕