សមាជិក IS ៥នាក់ស្លាប់ដោយសារការបំពុលក្នុងអាហារ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០១៧

ប្រភពក្នុងស្រុកមួយបានឲ្យដឹងថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៥នាក់រួមទាំងមេដឹកនាំដ៏លេចធ្លោមួយរូបបានស្លាប់ដោយសារការបំពុលនៅក្នុងទីក្រុង Tal Afar ភាគខាងលិចរាជធានីម៉ូស៊ូល។ ប្រភពបានប្រាប់សារព័ត៌មាន AlSumaria ថាសមាជិក៥រូបរួមទាំងអនុប្រធានក្រុមម្នាក់ស្លាប់នៅក្នុងទីក្រុង Tal Afar ខណៈដែលពួកគេពុលបន្ទាប់ពីបរិភោគអាហារនៅក្នុងកម្មវិធីមួយរបស់មេដឹកនាំម្នាក់។ ប្រភពដែលមិនបញ្ចេញឈ្មោះដដែលបាននិយាយថាចំនួនសរុបនៃសមាជិកដែលពុលមានប្រមាណជា៣០នាក់។ ប្រភពមិនបញ្ចេញឈ្មោះនេះបានឲ្យដឹងទៀតថាសមាជិកជាច្រើនដែលជាប់ពាក់ព័ន្ធក្នុងការរៀបចំម្ហូបអាហារត្រូវចាប់ខ្លួន និងបញ្ជូនទៅកាន់ទីកន្លែងដែលមិនស្គាល់អត្តសញ្ញាណ។ កាលពីសប្តាហ៍មុនសារព័ត៌មានមួួយបានរាយការណ៍ឲ្យដឹងថាក្រុមនេះបានប្រកាសថាទីក្រុង Tal Afar បានក្លាយជារដ្ឋឯករាជ្យរបស់ក្រុមរដ្ឋអ៊ីស្លាម។ របាយការណ៍មុនបានលើកឡើងថាក្រុមនេះបានចេញសេចក្តីថ្លែងការណ៍សង្ខេបមួយក្នុងទីក្រុង Tal Afar ដោយបានប្រកាសថាការិយាល័យ IS ទាំងអស់កំពុងធ្វើការជំនួសឲ្យទីស្នាក់ការកណ្តាលក្នុងទីក្រុងដែលបរាជ័យ។ កាលពីចុងខែមិថុនាមេដឹកនាំកំពូលម្នាក់នៅក្នុងទីក្រុងបានប្រកាសនៅក្នុងកម្មវិធីសូត្រមន្តកាលពីថ្ងៃសុក្រថាទីក្រុង Tal Afar បានក្លាយទៅជាទីបញ្ជាការដ្ឋានបណ្តោះអាសន្នសម្រាប់រដ្ឋអ៊ីស្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here