Home ព័ត៌មានអន្តរជាតិ របួស៨នាក់ក្នុ...

របួស៨នាក់ក្នុងហេតុការបំផ្ទុះគ្រាប់បែកកែច្នៃលើផ្លូវ Majadil-Umm Zaitoun ក្នុងទីក្រុង As Suwayda

13
SHARE

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០១៧

មនុស្ស៨នាក់រងរបួសក្នុងហេតុការបំផ្ទុះគ្រាប់បែកកែច្នៃដែលបង្កឡើងដោយក្រុមភេរវជននៅលើផ្លូវ Majadil-Umm Zaitoun ភាគពាយព្យនៃទីក្រុង As Suwayda។ ប្រភពមួយនៅក្នុងបញ្ជាការប៉ូលិសខេត្តបានប្រាប់សារព័ត៌មាន SANA ថាគ្រាប់បែកកែច្នៃ៣គ្រាប់ដែលក្រុមភេរវជនដាក់នៅលើដងផ្លូវ Majadil-Umm Zaitoun ក្នុងតំបន់ al-Lajat ភាគពាយព្យនៃទីក្រុង As Suwayda បានផ្ទុះឡើងនៅព្រឹកនេះបណ្តាលឲ្យមនុស្ស៨នាក់រងរបួស និងបង្កឲ្យមានការខូចខាតដល់យានយន្តមួយចំនួន។ ប្រភពដដែលបានឲ្យដឹងទៀតថាអ្នករងរបួសត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាតិដើម្បីទទួលការព្យាបាល ហើយស្ថានភាពនៃការរងរបួសរបស់ពួកគេមានចាប់ពីកម្រិតស្រាលរហូតដល់ទៅមធ្យម។ លើសពីនេះទៀតប្រភពបានប្រាប់ឱ្យដឹងទៀតថាក្រុមអ្នកចំនាញដោះគ្រាប់បែកបានដោះគ្រាប់​បែក​២គ្រាប់ផ្សេងទៀតនៅក្នុងតំបន់នេះដែលគ្រាប់បែកមួយគ្រាប់ៗមានទម្ងន់រហូតដល់ទៅ២០គីឡូក្រាម។ គួរឲ្យកត់សម្គាល់ថាតំបន់ដាច់ស្រយាលនៃទីក្រុង As Suwayda និងតំបន់ដាច់ស្រយាលភាគខាងកើតនៃទីក្រុង Daraa កំពុងតែកើតមានឡើងនៃការវាយប្រហារជាបន្តបន្ទាប់លើជនស៊ីវិលដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់៕