សម្ព័ន្ធមិត្តអារ៉ាប៊ីសាអូឌីតបានបង្ហាញពីបញ្ចីខ្មៅក្រុមភេរវករនៅ Qatar

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០១៧

អារ៉ាប៊ីសាអូឌីត និងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួនបានបង្ហាញបញ្ជីខ្មៅភេរវកម្មកាលពីថ្ងៃអង្គារដែលមានឈ្មោះអង្គភាពចំនួន១៨ និងបុគ្គលពាក់ព័ន្ធជាច្រើនទៀត។ អង្គភាពទាំងនោះ និងបុគ្គលមួយចំនួនជាប់សង្ស័យថាមានទំនាក់ទំនងជាមួយពួកជ្រុលនិយមអ៊ីស្លាមដែលពួកគេនិយាយថាពួកគេមានទំនាក់ទំនងក្នុងតំបន់ជម្លោះ Qatar។ អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម Bahrain និងអេហ្សីបចុះបញ្ជីខ្មៅទៅលើអង្គការសប្បុរសធម៌ចំនួន៩ និងប្រព័ន្ធផ្សព្វផ្សាយចំនួន៩ និងបុគ្គល៩នាក់ដែលមានទំនាក់ទំនងផ្ទាល់ឬមិនផ្ទាល់ជាមួយអាជ្ញាធរ Qatar ដែលពួកគេជាភេរវករយោងតាមសេចក្តីថ្លែងការណ៍រួមមួយដែលទីភ្នាក់ងារភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត។ ប្រភពព័ត៌មានបន្ថែមទៀតថាយើងរំពឹងថាអាជ្ញាធ Qatar នឹងចាត់វិធានការបន្តទៀត និងកាត់ទោសក្រុមភេរវជន។ រដ្ឋាភិបាលទាំង៤បានធ្វើពហិការនឹងប្រទេស Qatar ចាប់តាំងពីថ្ងៃទី៥ ខែមិថុនា នៅពេលមានវិបត្តិការទូតដ៏អាក្រក់បំផុតក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here