សមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យស្វីសម្នាក់ដែលវាយប្រហារដោយប្រើរណា

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០១៧

បុរសម្នាក់ដែលសង្ស័យថាបានធ្វើឱ្យមនុស្ស៥នាក់រងរបួសដោយប្រើរណានៅតែមិនទាន់ចាប់ខ្លួនបាននៅថ្ថៃអង្គារ៍ ហើយសមត្ថកិច្ចបានប្រមាញ់ជនសង្ស័យនៅតាមព្រំដែនស្វីស-អាល្លឺម៉ង់។ ប៉ូលិសប្រទេសស្វីសនិយាយថាជនសង្ស័យឈ្មោះ Franz Wrousis អាយុ៥១ឆ្នាំត្រូវបានចោទប្រកាន់ពីបទវាយប្រហារទៅលើបុគ្គលិក២នាក់របស់ក្រុមហ៊ុនធានារ៉ាប់រងសុខភាពនៅការិយាល័យរបស់ពួកគេនៅក្នុងទីក្រុងចាស់ Schaffhausen កាលពីព្រឹកថ្ងៃចន្ទ។ អាជ្ញាធរនិយាយថាជនសង្ស័យធ្លាប់ត្រូវផ្តន្ទាទោសពីមុនលើបទល្មើសប្រើប្រាស់អាវុធខុសច្បាប់ ប៉ុន្តែគាត់គ្មានលំនៅដ្ឋានពិតប្រាកដនោះទេ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះគេនៅឃើញគាត់ចេញចូលនៅព្រៃជាច្រើននៅក្បែរតំបន់ Schaffhausen។ ប៉ូលិសកំពុងតែស្វែងរកតំបន់នោះដោយមានឧទ្ធម្ភាគចក្រ និងឆ្កែហិតខ្លិនដើម្បីតាមរក៕

LEAVE A REPLY

Please enter your comment!
Please enter your name here