ប្រទេសចិនត្រលប់ទៅគាំទ្រការអភិវឌ្ឍន៍ថាមពលរួមគ្នាជាមួយហ្វីលីពីននៅក្នុងដែនសមុទ្រដែលមានជម្លោះ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទ ២៥ ខែ កក្កដា ឆ្នាំ២០១៧

កាលពីថ្ងៃអង្គារ៍រដ្ឋមន្ត្រីការបរទេសចិននិយាយថាលោកគាំទ្រចំពោះគំនិតនៃការបណ្តាក់ទុនរួមគ្នាជាមួយប្រទេសហ្វីលីពីននៅសមុទ្រចិនខាងត្បូង។ លោក Wang Yi ក្នុងដំណើរទស្សនកិច្ច២ថ្ងៃទៅកាន់ទីក្រុងម៉ានីលបានលើកឡើងពីគំនិតគាំទ្រនេះបន្ទាប់ពីលោកប្រធានាធិបតី Rodrigo Duterte មានប្រសាសន៍កាលពីថ្ងៃចន្ទថារកឃើញដៃគូរមួយដើម្បីសហការគ្នាអភិវឌ្ឍន៏តំបន់ប្រេ ការរុករករ៉ែ និងចម្រាញ់ប្រេង ហើយនឹងចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំនេះ។ កាលពីថ្ងៃទី១២ ខែកក្កដា ក្រសួងថាមពលបានឱ្យដឹងថាការខួងប្រេងនៅតំបន់ Reed Bank បានផ្អាកដំណើរក្នុងឆ្នាំ២០១៤ នឹងអាចបន្តឡើងវិញមុនពេលដាច់ឆ្នាំនេះ។ រដ្ឋាភិបាលកំពុងរៀបចំប្លុកថ្មីសម្រាប់វិនិយោគិនក្នុងការដេញថ្លៃកាលពីខែធ្នូ។ សិទ្ធិនៅក្នុងដែនទឹកបម្រើផលប្រយោជន៍រួមគ្នាប្រសិនបើភាគីណាមួយចង់អភិវឌ្ឍន៍ជាឯកតោភាគី ហើយភាគីម្ខាងទៀតនឹងចាត់វិធានការដូចគ្នាដែរនោះដែលអាចធ្វើឱ្យមានស្ថានភាពស្មុគស្មាញនៅសមុទ្រនេះបើយោងតាមប្រសាសន៍របស់លោក Wang៕

LEAVE A REPLY

Please enter your comment!
Please enter your name here