អ្នកកាសែតរបស់សារព័ត៌មាន RT នៅអារ៉ាប់ត្រូវគេសម្លាប់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០១៧

អ្នកកាសែតម្នាក់ដែលធ្វើការឲ្យបណ្តាញសារព័ត៌មាន RT នៅអារ៉ាប់ត្រូវគេសម្លាប់នៅភាគខាងលិចក្រុង Homs។ អ្នកកាសែតម្នាក់បានបំពេញតួនាទីជាអ្នកថតឃ្លីបរាយការណ៍ពីព័ត៌មានរបស់កម្លាំងទាហានស៊ីរីក្នុងការប្រឆាំងជាមួយក្រុម IS។ អ្នកកាសែតម្នាក់នោះ និងទាហានស៊ីរីម្នាក់ដែលមិនទាន់ស្គាល់អត្តសញ្ញាណស្លាប់ដោយសារមានការវាយប្រហារពី IS ដោយប្រើគ្រាប់រ៉ូកែត នៅភូមិ Bghailiyah ក្នុងខេត្ត Homs នេះបើយោងតាមប្រភពព័ត៌មានពីប្រធានការិយាល័យ RT អារ៉ាប់នៅក្នុងក្រុង Damascus។ គួរបញ្ជាក់ផងដែរថាលោក Khaled Alkhateb ទើបតែមានអាយុ២៥ឆ្នាំ ហើយគាត់ទើបតែបានធ្វើការជាមួយក្រុមសារព័ត៌មាន RT៕

LEAVE A REPLY

Please enter your comment!
Please enter your name here