ទាហានរ៉ូម៉ានីបាញ់សម្លាប់ប៉ូលិសអាហ្វហ្គានីស្ថានម្នាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ សីហា ឆ្នាំ២០១៧

ទាហានរ៉ូម៉ានីមកពីក្រុមគាំទ្រការជួយសង្គ្រោះដឹកនាំដោយអង្គការណាតូនៅអាហ្វហ្គានីស្ថានសម្លាប់ប៉ូលិសអាហ្វហ្គានីស្ថានម្នាក់ ខណៈដែលប៉ូលិសនោះព្យាយាមវាយប្រហារទៅលើសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលមួយនៅខេត្តភាគខាងត្បូង Kandahar កាលពីថ្ងៃសៅរ៍នេះបើយោងតាមប្រភពត៌មានពីមន្រ្តី។ ការវាយប្រហារនេះបណ្តាលឲ្យជនជាតិរ៉ូម៉ានីម្នាក់រងរបួស និងប៉ូលិសម្នាក់រងរបួសនៅពេលបាញ់ប្រហារ។ ការវាយប្រហារនេះកើតឡើងនៅពេលទីប្រឹក្សាបញ្ចប់ការហ្វឹកហ្វឺនអនុវត្តន៍ច្បាប់ និងកំពុងរៀបចំវិលត្រឡប់ទៅមូលដ្ឋានវិញនេះបើយោងតាមប្រភពរបាយការណ៍។ ប្រភពបន្តថាដើម្បីការពារសន្តិសុខសុវត្ថិភាព ទាហានរ៉ូម៉ានីបាញ់បកទៅលើប៉ូលិស ហើយបណ្តាលឲ្យអ្នកវាយប្រហានោះស្លាប់។ ការវាយប្រហារនេះកើតឡើងខណៈដែលសហរដ្ឋអាមេរិកកំពុងពិចារណាលើការបង្កើនចំនួនកងទ័ពដែលខ្លួនមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here