Home ព័ត៌មានអន្តរជាតិ ក្រុមរដ្ឋអ៊ីស...

ក្រុមរដ្ឋអ៊ីស្លាមប្រហារជីវិតអ្នកទោសស៊ីវិល២៧នាក់នៅក្នុងខេត្ត Kirkuk

11
SHARE

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០១៧

ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានប្រហារជីវិតជនស៊ីវិល២៧នាក់នៅបន្ទាយក្នុងខេត្ត Kirkuk។ ប្រភពក្នុងស្រុកបានប្រាប់សារព័ត៌មាន Alsumaria កាលពីថ្ងៃពុធនេះថាការប្រហារជីវិតនេះបានធ្វើឡើងនៅមូលដ្ឋានយោធា Bakkara ស្ថិតនៅក្នុងទីក្រុង Hawija ភាគនិរតីខេត្ត Kirkuk។ ប្រភពបានឲ្យដឹងទៀតថា ក្រុមសកម្មប្រយុទ្ធបានកំណត់ទោសប្រហារជីវិតជាបន្តបន្ទាប់នាពេលថ្មីៗនេះដោយមិនបានពន្យល់ពីមូលហេតុនៃការប្រហារជីវិតនេះទេ។ ចាប់តាំងពីពួកសកម្មប្រយុទ្ធ IS កាន់កាប់កន្លែងធំៗក្នុងប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០១៤មក ពួកគេបានប្រហារជីវិតជនស៊ីវិលរាប់ពាន់នាក់ក្នុងហេតុផលផ្សេងៗគ្នារាប់បញ្ចូលទាំងបទចោទប្រកាន់ចំពោះ​កិច្ចសហការជាមួយកងកម្លាំងសន្តិសុខដើម្បីគេចចេញពីបរិវេណដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ និងចោទប្រកាន់ពីបទរំលោភលើគោលការណ៍សាសនាទៀតផង។ គួរបញ្ជាក់ថាទីក្រុង Hawija ស្ថិតនៅក្នុងទិសដៅនៃការវាយប្រហារមួយរបស់យោធាអ៊ីរ៉ាក់នាពេលខាងមុខនេះ៕