ប្រតិបត្តិការរួមគ្នានៅវាលខ្សាច់ខេត្តអាន់បាសម្លាប់សមាជិករដ្ឋអ៊ីស្លាម១១នាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០១៧

សារព័ត៌មាន War Media Cell របស់ក្រសួងការពារជាតិបានប្រកាសថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម១១នាក់ត្រូវបានសម្លាប់ខណៈដែល២នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការយោធារួមគ្នានៅវាលខ្សាច់ខេត្តអាន់បា។ សារព័ត៌មាន War Media Cell របស់ក្រសួងការពារជាតិបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍នេះថាប្រតិបត្ដិការរួមជាមួយកងកំលាំងចល័តកុលសម្ព័ន្ធក្នុងរយៈពេល២ថ្ងៃបានធ្វើប្រតិបត្តិការយោធាលើទិសដៅ២ផ្សេងគ្នា។ ទិសដៅដំបូងចាប់ផ្តើមធ្វើដំណើពីវាលខ្សាច់ទៅកាន់ទីក្រុង Anah ដោយកងទ័ពបានឈានទៅជិតដល់៣គីឡូម៉ែត្រពីទីក្រុងនេះ ចំណែកឯទិសទី២បានចាប់ផ្តើមធ្វើដំណើរពីវាលខ្សាច់ទៅកាន់ទីក្រុង Anah ហើយបន្ទាប់មកធ្វើដំណើរឆ្ពោះទៅកាន់ផ្លូវធំទៅរកទីក្រុង Rawa ដោយកងទ័ពបានធ្វើដំណើរទៅជិតដល់៣គីឡូម៉ែត្រពីទីក្រុងនេះ។ ពួកសកម្មប្រយុទ្ធ១១នាក់ត្រូវបានសម្លាប់ ម៉ូតូ៣គ្រឿង រថយន្តបង្កៃគ្រាប់បែក និងទីជម្រកចំនួ៣កន្លែងត្រូវបានបំផ្លាញចោល។ គ្រាប់បែក២២គ្រាប់ត្រូវបានទប់ស្កាត់មិនអោយផ្ទុះ ខណៈដែលសមាជិក IS ២នាក់ត្រូវបានចាប់ខ្លួន។ ដោយឡែកកាលពីពេលថ្មីៗនេះ សារព័ត៌មានមួយបាននិយាយថាបុគ្គលិកយោធា al-Hashd al-Shaabi ១៥នាក់ត្រូវបានសម្លាប់ខណៈពួកសកម្មប្រយុទ្ធ IS បានធ្វើការវាយប្រហារមកលើខ្សែការពារនៅតំបន់ Okashat ភាគខាងលិចខេត្តអាន់បា។ គួរបញ្ជាក់ថាទីក្រុងដែលស្ថិតនៅភាគខាងលិចរបស់ខេត្តអាន់បាដែលមានដូចជាទីក្រុង Anah ទីក្រុង Qaim និងទីក្រុង Rawa នៅតែស្ថិតនៅក្រោមការកាន់កាប់ដោយក្រុមជ្រុលនិយមគិតចាប់តាំងពីឆ្នាំ២០១៤មក។ កងទ័ពអ៊ីរ៉ាក់អាចធ្វើឱ្យជីវិតវិលត្រឡប់ទៅរកភាពធម្មតាវិញនៅក្នុងទីក្រុងធំៗនៃខេត្តអាន់បារួមមានទីក្រុង Fallujah​ ទីក្រុង Ramadi និងទីក្រុងដទៃទៀតបន្ទាប់ពីបានកាន់កាប់ទីក្រុងទាំងនេះឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here