Home ព័ត៌មានអន្តរជាតិ ម្នាក់ស្លាប់ ...

ម្នាក់ស្លាប់ ៧នាក់រងរបួសក្នុងហេតុការបំផ្ទុះគ្រាប់បែកកែច្នៃផ្សេងគ្នានៅក្នុងទីក្រុងបាដាដ

9
SHARE

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០១៧

ជនស៊ីវិលម្នាក់ស្លាប់ និង៧នាក់ផ្សេងទៀតរងរបួសក្នុងហេតុការបំផ្ទុះគ្រាប់បែក២គ្រាប់ដាច់ដោយឡែកពីគ្នានៅក្នុងទីក្រុងបាដាដ។ ប្រភពសន្តិសុខមួយប្រាប់សារព័ត៌មាន Iraq Gate ថាគ្រាប់បែកកែច្នៃ២គ្រាប់ផ្ទុះក្នុងថ្ងៃនេះនៅភាគខាងលិច និងភាគខាងត្បូងនៃទីក្រុងបាកដាដបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៧នាក់ផ្សេងទៀតរងរបួស។ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រភពបានឲ្យដឹងទៀតថាកម្លាំងសន្តិសុខបានទៅដល់កន្លែងកើតហេតុ ហើយឡោមព័ទ្ធកន្លែងកើតហេតុ។ អ្នករបួស២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ ហើយសាកសពត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានកោសល្យវិច័យ។ អំពើហិង្សានៅក្នុងប្រទេសកាន់តែកើនឡើងស្របពេលដែលមានពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជ្រុលនិយមនិកាយស៊ុននីដែលប្រកាសថាមានរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីនៅក្នុងឆ្នាំ២០១៤។ គួរបញ្ជាក់ថាការបំផ្ទុះគ្រាប់បែក និងការវាយប្រហារប្រដាប់អាវុធត្រូវបានគេមើលឃើញថាកើតឡើងស្ទើរតែរៀងរាល់ថ្ងៃប្រឆាំងនឹងសមាជិកសន្តិសុខ ក្រុមយោធា និងប្រជាជនស៊ីវិលចាប់តាំងពីរដ្ឋាភិបាលអ៊ីរ៉ាក់ចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំវាយដណ្ដើមតំបន់មួយចំនួនដែលគ្រប់គ្រងដោយពួក IS កាលពីឆ្នាំ២០១៦។ ដោយឡែកយោងតាមការរាប់ជាប្រចាំខែដោយបេសកកម្មជំនួយអង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសអ៊ីរ៉ាក់បានឱ្យដឹងថាជនជាតិអ៊ីរ៉ាក់ប្រមាណជា៥០០នាក់ស្លាប់ និងរងរបួសនៅក្នុងខែកក្កដានេះដោយ​សារ​អំពើហិង្សា និងជម្លោះប្រដាប់អាវុធ៕