អ្នកប្រយុទ្ធ Peshmerga ជាង១០នាក់ស្លាប់ និងរងរបួសដោយសារការវាយប្រហាររបស់ពួក IS

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០១៧

ក្រុមអ្នកប្រយុទ្ធឃើដ Peshmerga ប្រមាណជា១០នាក់ស្លាប់ និងរងរបួសខណៈពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានវាយប្រហារមកលើកងទ័ពនៅក្នុងខេត្ត Salahuddin។ អ្នកនាំពាក្យ Peshmerga លោកឧត្តមសេនីយ៍ Halgurd Hikmat និយាយនៅក្នុងសារព័ត៌មានមួយកាលពីថ្ងៃពុធនេះថាការវាយប្រហារនេះបានចាប់ផ្តើមប្រឆាំងនឹងកងពលតូចលេខ១១ដែលកើតឡើងនៅក្នុងតំបន់ Zarka។ លោក Hikmat បានឲ្យដឹងទៀតថាកងទ័ពបានបង្ក្រាបការវាយប្រហារនេះដោយធ្វើ​​ឲ្យ​សមាជិក IS ៥នាក់ស្លាប់ខណៈបុគ្គលិក៣នាក់របស់រដ្ឋាភិបាលស្លាប់ និង១១នាក់ផ្សេងទៀតរងរបួស។ ថ្លែងទៅកាន់គេហទំព័រព័ត៌មាន Xendan ប្រភពព័ត៌មានពី Peshmerga និយាយថាការវាយប្រហារនេះគឺសំដៅទៅលើទីប្រជុំជន Tuz Khurmatu កាលពីល្ងាចថ្ងៃអង្គារ និងបន្តរហូតដល់ម៉ោង២ព្រឹកថ្ងៃពុធ។ គួរបញ្ជាក់ថាតំបន់សំខាន់ៗដែលភ្ជាប់គ្នារវាងខេត្ត Diyala ខេត្ត Salahuddin និងខេត្ត Kirkuk នៅតែស្ថិតក្រោមការកាន់កាប់ដោយពួកសកម្មប្រយុទ្ធដែលហេតុបង្កឲ្យមានការគំរាមកំហែងដល់តំបន់រំដោះនានា។ កងកម្លាំងអ៊ីរ៉ាក់ត្រូវបានគេជំរុញឱ្យទប់ស្កាត់ការជ្រៀតចូលរបស់ក្រុមសកម្មប្រយុទ្ធក្នុងខេត្ត Salahuddin និងខេត្ត Kirkuk ជាពិសេសតំបន់ដែលលាតសន្ធឹងតាមបណ្តោយភ្នំ Hamreen និងទីក្រុង Al-Azeem៕

LEAVE A REPLY

Please enter your comment!
Please enter your name here