ទាហានអាមេរិកត្រូវក្រុមឧទ្ទាម ISIS សម្លាប់នៅប្រទេសអាហ្គានីស្ថាន

0

ប្រភព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០១៧

យោធាអាមេរិកនិយាយថាទាហានអាមេរិកត្រូវក្រុមឧទ្ទាមសម្លាប់ និងមនុស្សជាច្រើននាក់ទៀតរងរបួសក្នុងការប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។ កម្លាំងយោធាបាននិយាយថា កងកម្លាំងអាហ្វហ្គានីស្ថានមួយចំនួនរងរបួសនៅក្នុងការប្រយុទ្ធគ្នាកាលពីថ្ងៃពុធនៅក្នុងស្រុក Achin ខេត្ត Nangarhar ដែលទីនោះជាទីបញ្ជាការកងទ័ព។ ប្រភពមិនបានបញ្ជាក់ច្បាស់លាស់ពីចំនួនកងកម្លាំងដែលរងរបួសនោះទេ។ ក្រុមសកម្មប្រយុទ្ធ IS ទទួលជោគជ័យនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក្នុងប្រទេសអាហ្វហ្គានីស្ថានដោយពួកគេបានប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយអាមេរិក និងពួកតាលីបង់។ សម្ព័ន្ធ IS កើតឡើង ដោយភាគច្រើនជាសមាជិកក្រុមតាលីបង់ដែលបះបោរដោយមិនពេញចិត្ត និងមានការប៉ះទង្គិចជាមួយការដឹកនាំ និងការប្រើមនោគមវិជ្ជា។ នៅកន្លែងផ្សេងទៀតនៅប្រទេសអាហ្វហ្គានីស្ថានមានការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តសម្លាប់ជនស៊ីវិល៣នាក់ខណៈដែលភេរវករព្យាយាមវាយប្រហារមូលដ្ឋានកងទ័ពអាហ្វហ្គានីស្ថាននៅខេត្ត Helmand ភាគខាងត្បូងកាលពីល្ងាចថ្ងៃពុធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here