អង្គការសហប្រជាជាតិសង្ឃឹមថានឹងមានកិច្ចចរចាសន្តិភាពនៅចន្លោះខែតុលា និងវិច្ឆិកា

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០១៧

អង្គការសហប្រជាជាតិសង្ឃឹមថានឹងមានការចរចាយ៉ាងហ្មត់ចត់រវាងរដ្ឋាភិបាល និងក្រុមប្រឆាំងស៊ីរីនៅចន្លោះខែតុលាឬខែវិច្ឆិកានេះបើយោងតាមប្រភព អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Staffan de Mistura ថ្លែងកាលពីថ្ងៃព្រហស្បតិ៍។ អង្គការសហប្រជាជាតិកំពុងពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសរុស្ស៊ី និងប្រទេសអ៊ីរ៉ង់។ រដ្ឋាភិបាលស៊ីរីត្រូវត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមតាមការអញ្ជើញទៅទីក្រុងហ្សឺណែវក្នុងកិច្ចចរចាពិតប្រាកដដោយផ្ទាល់ទោះបីជាស្ថិតក្នុងវេទិការទម្រង់ណាមួយក៏ដោយ។ លោក De Mistura ក៏បាននិយាយដែរថាលិខិតពីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu កាលពីខែសីហា បានត្រួសត្រាយផ្លូវឲ្យកងរាជអាវុធហត្ថរុស្សីដែលកងកម្លាំងទាំងនោះត្រូវបានគេរៀបចំឡើងនៅតាមបណ្តោយផ្លូវ UN-Red Cross ទៅដល់ Douma ស្ថិតនៅភាគខាងកើតស្ទឹង Ghouta ក្បែរក្រុង Damascus កាលពីថ្ងៃព្រហស្បតិ៍ជាលើកដំបូងចាប់តាំងពីខែឧសភា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here