ក្រុមរដ្ឋអ៊ីស្លាមសម្លាប់មន្ត្រីប៉ូលិស និងសាច់ញាតិ៧នាក់ក្នុងខេត្ត Kirkuk

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០១៧

យោងតាមប្រភពសន្តិសុខមួយបានឲ្យដឹងថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានសម្លាប់មន្រ្តីប៉ូលិសម្នាក់ និងសមាជិកគ្រួសារបន្ទាប់ពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានសំរុកចូលផ្ទះរបស់គាត់ដែលស្ថិតនៅភាគពាយព្យនៃខេត្ត Kirkuk។ សារព័ត៌មានរដ្ឋ Alsumaria ដកស្រង់សម្តីពីប្រភពមួយដែលថាសមាជិករដ្ឋអ៊ីស្លាមកាលពីថ្ងៃសុក្រនេះបានលួចចូលទៅក្នុងភូមិ Al-Maleh ក្នុងតំបន់ Al-Dabas ដែលមានចម្ងាយ៥០គីឡូម៉ែត្រពីភាគពាយព្យនៃខេត្ត Kirkuk ហើយបានវាយប្រហារទៅលើផ្ទះមន្ត្រីប៉ូលិសម្នាក់ ហើយបានសម្លាប់គាត់ និងសមាជិកគ្រួសារ៧នាក់របស់គាត់។ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានកាន់កាប់តំបន់នានានៅភាគនិរតីខេត្ត Kirkuk ចាប់តាំងពីឆ្នាំ២០១៤នៅពេ​លនោះពួកគេបានប្រកាសថាទីនោះគឺជារដ្ឋអ៊ីស្លាមរបស់ពួកដោយពួកគេបានកាន់កាប់បានទឹកដីមួយភាគបីនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ចាប់តាំងពីពេលនោះក្រុមសកម្មប្រយុទ្ធបានសម្លាប់ភ្នាក់ងារសន្តិសុខរាប់រយនាក់ និងជនស៊ីវិលដែលបានសហការជាមួយកងទ័ព។ មេដឹកនាំកុលសម្ព័ន្ធក្នុងតំបន់ និងអ្នកនយោបាយមកពីខេត្ត Kirkuk បានដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីរ៉ាក់ឲ្យពន្លឿនការវាយលុកលើទីក្រុង Hawija ដោយសារតែប្រជាជនរបស់ខ្លួនកំពុងជួបប្រទះនូវវិបត្តិមនុស្សធម៌ក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ខណៈដែលក្រុមនេះបន្តការសម្លាប់រង្គាលលើប្រជាជនស៊ីវិលដែលព្យាយាមរត់គេចចេញពីទីក្រុង។ រដ្ឋាភិបាលអ៊ីរ៉ាក់ និងពួកមេបញ្ជាការយោធាបានកំណត់ទីក្រុង Tal Afar ក្នុងខេត្ត Nineveh ជាទិសដៅបន្ទាប់សម្រាប់ប្រតិបត្តិការប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here