ជនភៀសខ្លួនអ៊ីរ៉ាក់នៅក្នុងប្រទេសមានចំនួនជិត៣លាននាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០១៧

ជនភៀសខ្លួនអ៊ីរ៉ាក់ទូទាំងប្រទេសមានចំនួនជិត៣លាននាក់។ ក្រសួងអន្តោប្រវេសន៍ និងចំណាកស្រុកអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថាក្រសួងបានរៀបចំសម្រាប់លំហូរបន្ថែមទៀតនៃការធ្វើចំណាកស្រុករបស់ជនស៊ីវិល។ លោករដ្ឋមន្ត្រី Jassem al-Jaff និយាយថាចំនួនជនភៀសខ្លួននៅទូទាំងប្រទេសបច្ចុប្បន្នមានចំនួន២,៩លាននាក់រួមទាំងជនភៀសខ្លួន២លាននាក់មកពីខេត្ត Nineveh។ លោកបាននិយាយថាក្រសួងបានត្រៀមរៀបចំរួចជាស្រេចសម្រាប់ការឆ្លើយតបផ្នែកមនុស្សធម៌ទៅនឹងលំហូរនៃជនភៀសខ្លួននាពេលអនាគតក៏ដូចជាការចាប់ផ្តើមប្រតិបត្តិការដណ្ដើមយកការកាន់កាប់ឡើងវិញនូវទីតាំងរបស់ក្រុមរដ្ឋអ៊ីស្លាមនៅក្នុងទីក្រុង Tal Afar ក្នុងខេត្ត Nineveh ទីក្រុង Hawija ខេត្ត Kirkuk ទីក្រុង Shirqat និងខេត្ត Salahuddin។ កាលពីថ្ងៃព្រហស្បតិ៍នេះលោក Nour-Eddin Qablan អនុប្រធានក្រុមប្រឹក្សាខេត្ត Nineveh និយាយថាជនស៊ីវិល៥០ភាគរយដែលបានផ្លាស់ទីលំនៅបានវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគេនៅភាគខាងលិចរាជធានីម៉ូស៊ូលវិញហើយ។ គួរបញ្ជាក់ថាការវាយលុកដែលមានការគាំទ្រដោយកងកម្លាំងសហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចាប់តាំងពីខែតុលាបានធ្វើឲ្យជនស៊ីវិលផ្លាស់ទីលំនៅយ៉ាងហោចណាស់១លាននាក់។ អាជ្ញាធរអ៊ីរ៉ាក់គ្រោងនឹងធ្វើមាតុភូមិនិវត្តន៍ជនស៊ីវិលទៅកាន់ផ្ទះរបស់ពួកគេវិញនៅចុងឆ្នាំនេះ។ ជនស៊ីវិលត្រូវបានគេរាយការណ៍ថាក្រុមអ្នកលបបាញ់ប្រហាររដ្ឋអ៊ីស្លាមបាញ់សម្លាប់ខណៈពួកគេរត់ភៀសខ្លួនចេញពីការគ្រប់គ្រងរបស់ពួកអ្នកប្រយុទ្ធ និងបានទទួលរងទុក្ខដោយសារខ្វះខាតថ្នាំពេទ្យ និងស្បៀងអាហារនៅក្នុងជំរុំជនភៀសខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here