ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម២០០នាក់ត្រូវចាប់ខ្លួនក្នុងចំណោមជនជនភៀសខ្លួននៅភាគពាយព្យទីក្រុង Tal Afar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០១៧

មេបញ្ជារការម្នាក់និយាយថាយោធា Peshmerga បានចាប់ខ្លួនពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម២០០នាក់ដែលលាក់ខ្លួននៅក្នុងចំណោមជនស៊ីវិលដែលបានជម្លៀសចេញពីភាគពាយព្យទីក្រុង Tal Afar។ ឧត្តមសេនីយ៍ឯក Serdar Birwari មេបញ្ជាការម្នាក់នៅក្នុងខេត្ត Duhuk ប្រាប់សារព័ត៌មាន Shafaq ថាកងកម្លាំងអ៊ីរ៉ាក់បានវាយប្រហារប្រឆាំងនឹងតំបន់ Aiyadhiya បណ្តាលឲ្យមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ ការប៉ះទង្គិចនេះបានបង្ខំឲ្យប្រជាជនស៊ីវិលប្រមាណជា២,០០០នាក់ភៀសខ្លួនចេញពីតំបន់ Aiyadhiya ឆ្ពោះទៅកាន់តំបន់កណ្តាល Zimar ក្នុងភូមិ Sahl al-Maleh ដែលជាទីកន្លែងដែលយោធា Peshmerga បានដាក់ពង្រាយ។ លោក Birwari បាននិយាយទៀតថាខណៈពិនិត្យមើលអត្តសញ្ញាណជនស៊ីវិលដែលកំពុងរត់ភៀសខ្លួន។ ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមប្រមាណជា២០០នាក់ត្រូវគេរកឃើញថាលាក់ខ្លួននៅក្នុងចំណោមជនភៀសខ្លួន។ កាលពីព្រឹកថ្ងៃចន្ទនេះក្រុមកងកម្លាំងចលនានិយមដែលគាំទ្រដោយរដ្ឋាភិបាលរួមជាមួយនឹងកងកម្លាំងយោធាបានគ្រប់គ្រងលើតំបន់កសិកម្មភាគខាងកើត និងភាគខាងត្បូង Ayyadiya និង Mohaled al-Khalaf ដែលជាតំបន់ដែលមេបញ្ជារការអ៊ីរ៉ាក់និយាយថាបានធ្វើការឡោមព័ទ្ធលើពួកសកម្មប្រយុទ្ធដែលនៅសេសសល់។ កាលពីសប្ដាហ៍មុនរដ្ឋមន្ត្រី Jassem al-Jaff និយាយថាជនស៊ីវិលប្រមាណជា១០,០០០នាក់ត្រូវបានជម្លៀសចេញពីទីក្រុងក្រុង Tal Afar ក្នុងរយៈពេល២សប្តាហ៍បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haidar al-Abadi ប្រកាសនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃទី២០ ខែសីហាថានឹងចាប់ផ្ដើមវាយលុកដើម្បីកាន់កាប់ទីក្រុង Tal Afar ឡើងវិញពីពួកសកម្មប្រយុទ្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here