ក្រុម Taliban អះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនៅធនាគារ Kabul

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០១៧

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បំផ្ទុះខ្លួនឯងនៅមុខធនាគារ Kabul ក្នុងរដ្ឋធានី Afghan កាលពីថ្ងៃអង្គារ៍។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ចាក់ថាមានមនុស្ស៥នាក់ស្លាប់ និង៨នាក់រងរបួសពីការបំផ្ទុះនេះ។ ការបំផ្ទុះនេះបានកើតឡើងនៅម៉ោង១០ព្រឹកកាលពីថ្ងៃអង្គារ៍។ សាកសពម្នាក់ក្នុងចំណោម៥នាក់ ជាអ្នកយាមទ្វារធនាគារនេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តី។ ធនាគារនោះមានទីតាំងនៅជិតទូតអាមេរិក។ អាគារនៅក្បែរៗនោះក៏រងការខូចខាត។ ក្រុម Taliban បានចេញមុខអះអាងថាពួកគេនៅពីក្រោយការវាយប្រហារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here