Home សកម្មភាព ប្រទេសអេហ្ស៊ី...

ប្រទេសអេហ្ស៊ីបបញ្ចូលមនុស្សប្រមាណជា៣៥០នាក់បន្ថែមទៀតក្នុងបញ្ជីភេរវកម្ម

5
SHARE

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០១៧

ប្រទេសអេហ្ស៊ីបបានបញ្ចូលឈ្មោះប្រមាណជា៣៥០នាក់រួមទាំងឈ្មោះបងប្អូនជនជាតិម៉ូស្លីមក្នុងបញ្ជីភេរវកម្មរបស់ខ្លួន។ ការបញ្ចូលនេះត្រូវបានប្រកាសរយៈពេល២ថ្ងៃនៅក្នុងកាសែត Gazette របស់រដ្ឋាភិបាល។ គេបានហាមប្រាមអ្នកដែលមានឈ្មោះក្នុងបញ្ជីនោះពីការធ្វើដំណើរនិងបានដាក់ពួកគេនៅក្នុងបញ្ជីឃ្លាំមើល ហើយថែមទាំងផ្តល់សិទ្ធិដល់អាជ្ញាធរឱ្យដកហូតទ្រព្យសម្បត្តិរបស់ពួកគេ។ កាលពីដើមឆ្នាំនេះប្រទេសអេហ្ស៊ីបក៏បានបញ្ចូលឈ្មោះមនុស្សចំនួន១,៥០០នាក់ផ្សេងទៀតទៅក្នុងបញ្ជីភេរវកររបស់ខ្លួនផងដែរ៕