រដ្ឋសភាជាតិប៉ាគីស្ថានថ្កោលទោសលើការឆ្លើយតបរបស់លោក Trump

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០១៧

សភាជាតិប៉ាគីស្ថានបានថ្កោលទោសលើការលើកឡើងរបស់ប្រធានធិបតីសហរដ្ឋអាមេរិកដែលបានចោទប្រកាន់ថាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមពន្យាសង្គ្រាមនៅប្រទេសអហ្វហ្គានីស្ថាន។ រដ្ឋមន្រ្តីក្រសួងការបរទេសប៉ាគីស្ថានលោក Khwaja Asif Asif ជំរុញឱ្យរដ្ឋាភិបាលពិចារណាផ្អាកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិក និងប៉ាគីស្ថានទាំងអស់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ។ ដំណើរទស្សនកិច្ចទៅប៉ាគីស្ថានឬដោយមន្ត្រីប៉ាគីស្ថានទៅសហរដ្ឋអាមេរិក នឹងត្រូវផ្អាកទាំងអស់ ហើយថែមទាំងបិទការទំនាក់ទំនងតាមផ្លូវគោក និងអាកាស។ មន្ត្រីប៉ាគីស្ថាន និងប្រព័ន្ធផ្សព្វផ្សាយមានការខឹងសម្បារយ៉ាងខ្លាំងចំពោះការអំពាវនាវរបស់លោក Trump ចំពោះប្រទេសឥណ្ឌាឲ្យមានការចូលរួមកាន់តែច្រើនឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោក Asif ពង្រឹងសុវត្ថិភាពបន្ថែមនៅ New Delhi ក្នុងរដ្ឋកាប៊ុលដើម្បីរក្សាស្ថិរភាព ហើយលោកបានចោទប្រកាន់ប្រទេសឥណ្ឌាថាបានគាំទ្រអំពើរភេរវកម្ម និងបង្ករអស្ថិរភាពនយោបាយនៅក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here