Home ព័ត៌មានអន្តរជាតិ គ្រួសារគ្រិស្...

គ្រួសារគ្រិស្តសាសនាចំនួន៣០០០គ្រួសារធ្វើមាតុភូមិនិវត្ត

2
SHARE

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០១៧

មន្ត្រីក្នុងស្រុកម្នាក់និយាយថាចំនួនគ្រួសារគ្រិស្តសាសនាប្រមាណជា៣,០០០គ្រួសារបានធ្វើមាតុភូមិនិវត្តវិញចាប់តាំងពីដណ្តើមខេត្ត Nineveh ពីពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ យោងតាមលោក ​Dureid Hekmat ទីប្រឹក្សាអភិបាលខេត្ត Nineveh សម្រាប់ការងារគ្រិស្តសាសនាបាននិយាយថាតំបន់ Hamadaniyah និងតំបន់ Saqf មានចំនួនគ្រួសារជាច្រើនបានធ្វើមាតុភូមិនិវត្តចាប់តាំងពីមានសេចក្តីប្រកាសរបស់រដ្ឋាភិបាលកាលពីចុងខែសីហាកន្លងមកនេះថាបានកាន់កាប់ទីក្រុង Tal Afar វិញពីពួករដ្ឋអ៊ីស្លាមដែលជាបន្ទាយចុងក្រោយរបស់ពួកគេ។ លោក Hekmat និយាយថាភាគខាងកើតរដ្ឋធានីម៉ូសូលមាន៥០០គ្រួសារបានធ្វើមាតុភូមិនិវត្ត ហើយរូបលោកក៏បានព្យាករថាការធ្វើមាតុភូមិនិវត្តនឹងកើនឡើងច្រើនជាងនេះប្រសិនបើសេវាមូលដ្ឋានស្តារបានលឿន។ គួរបញ្ជាក់ថាសង្គ្រាមរបស់ប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងរដ្ឋអ៊ីស្លាមបានធ្វើឲ្យប្រជាជនប្រមាណជា៣លាននាក់ផ្លាស់ទីលំនៅចាប់តាំងពីឆ្នាំ២០១៤នៅពេលដែលមានការលេចឡើងនូវវត្តមានរបស់ពួកសកម្មប្រយុទ្ធ ហើយបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានយកជនស៊ីវិលរាប់ពាន់នាក់ធ្វើជាទាសករ និងបានសម្លាប់ពួកគេជាច្រើននាក់ទៀតផងដោយសារពួកគេមានបំណងរត់គេចខ្លួនចេញពីទីតាំងដែលគ្រប់គ្រងដោយពួកសកម្មប្រយុទ្ធដើម្បីសហការជាមួយកងកម្លាំងសន្តិសុខ និងដោយសារជំនឿសាសនាផ្ទុយគ្នា៕