ទាហានម្នាក់ស្លាប់ដោយសារការដោះគ្រឿងផ្ទុះនៅភាគខាងលិចទីក្រុង Ramadi

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០១៧

តាមប្រភពសន្តិសុខបានឲ្យដឹងថាទាហានអ៊ីរ៉ាក់ម្នាក់ស្លាប់កាលពីថ្ងៃអាទិត្យនេះខណៈព្យាយាមដោះគ្រឿងផ្ទុះនៅភាគខាងលិចទីក្រុង Ramadi។ គេហទំព័រ Almaalomah ដកស្រង់ពីសេវាប្រតិបត្តការក្នុងខេត្ត Anbar ថាគ្រាប់បែកកែច្នៃបានដាក់នៅជិតផ្លូវធំ Maqalea ក្នុងតំបន់ Baghdadi ភាគខាងលិចទីក្រុង Ramadi ផ្ទុះឡើងនៅពេលដែលសមាជិកក្រុមអ្នកដោះគ្រាប់បែកព្យាយាមដោះវាចេញ។ គួររំលឹកថាជនស៊ីវិល និងបុគ្គលិកសន្តិសុខជាច្រើននាក់ស្លាប់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកដោយសារគ្រាប់បែកមិនទាន់ផ្ទុះដែលបានដាក់ដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅពេលដែលកងកម្លាំងរដ្ឋាភិបាលកាន់កាប់តំបន់មួយចំនួនឡើងវិញចាប់តាំងពីឆ្នាំ២០១៤។ យោងតាមការរាប់ជាប្រចាំខែដោយបេសកកម្មជំនួយអង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសអ៊ីរ៉ាក់បានឱ្យដឹងថាអំពើហិង្សា និងជម្លោះប្រដាប់អាវុធបានធ្វើឲ្យជនជាតិអ៊ីរ៉ាក់២៩០នាក់ស្លាប់ និងរបួសកាលពីខែសីហានេះ។ សមាជិករដ្ឋអ៊ីស្លាមនៅតែបន្តគ្រប់គ្រងលើទីក្រុង Annah ទីក្រុង Rawa ទីក្រុង Qaim ភាគខាងលិចខេត្ត Anbar នៅឡើយចាប់តាំងពីឆ្នាំ២០១៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here