Home ព័ត៌មានអន្តរជាតិ ចាប់ខ្លួនជនជា...

ចាប់ខ្លួនជនជាតិទួរគីមុនពេលវាយប្រហារគ្រាប់បែកអត្តឃាតទៅលើទាហានអ៊ីរ៉ាក់ក្នុងទីក្រុង Tal Afar

3
SHARE

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០១៧

ទូរទស្សន៍ជាតិរាយការណ៍កាលពីថ្ងៃអាទិត្យនេះថាកងទាហានអ៊ីរ៉ាក់បានចាប់ខ្លួនស្រ្តីជនជាតិទួរគីម្នាក់មុននឹងរូបនាងបំផ្ទុះគ្រាប់បែកខ្លួនឯងទៅលើទាហានដែលស្ថិតនៅទិសពាយព្យក្នុងខេត្ត Nineveh។ ទូរទស្សន៍ Al Iraqiya បានឲ្យដឹងថា ស្រី្តដែលមានដើមកំណើត Azebaijani ម្នាក់បាព្យាយាមវាយប្រហារមកលើទាហាន និងបំផ្ទុះគ្រាប់បែកខ្លួនឯងនៅក្នុងស្រុក Ayadiyah មានចម្ងាយ១៥គីឡូម៉ែត្រពីទិសពាយព្យទីក្រុង Tal Afar ដែលជាកំពែងចុងក្រោយរបស់រដ្ឋអ៊ីស្លាមនៅក្នុងខេត្ត Nineveh។ សេចក្តីរាយការណ៍មួយបានបង្ហាញពីការស៊ើបសួររបស់មេបញ្ជាការទាហានទៅលើនាង Naela ដែលជាឈោ្មះដែលបានកំណត់អត្តសញ្ញាណដោយអ្នកដែលបានចាប់រូបនាង។ Naela បាននិយាយថារូបនាងបានចូលមកកាន់ប្រទេសអ៊ីរ៉ាក់រយៈពេល៣ឆ្នាំមកហើយជាមួយប្តីរបស់នាងដែលជាជ​នជាតិទួរគីមុននឹងប្តីរបស់នាងត្រូវបានសម្លាប់ដោយការវាយឆ្មក់ដោយយន្តហោះ ហើយក្រោយមកទៀតរូបនាងបានរៀបអាពាហ៍ពិពាហ៍ជាមួយសមាជិកជនជាតិអ៊ីរ៉ាក់ម្នាក់ទៀតរបស់ក្រុមរដ្ឋអ៊ីស្លាម៕