កូរ៉េខាងជើងរិះគន់ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិបន្ទាប់ពីការសាកល្បងនុយក្លេអ៊ែរ

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០១៧

អង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មថ្មីមួយលើកូរ៉េខាងជើងបន្ទាប់ពីការសាកល្បងនុយក្លេអ៊ែរលើកទី៦ដែលធំបំផុតរបស់ខ្លួន។ វិធានការទាំងនេះ បានរឹតត្បិតការនាំចូលប្រេង និងហាមឃាត់ការនាំចេញវាយនភ័ណ្ឌដែលជាការប៉ុនប៉ងដើម្បីបង្អត់ប្រេង និងប្រាក់ចំណូលសម្រាប់កម្មវិធីអាវុធរបស់កូរ៉េខាងជើង។ សហរដ្ឋអាមេរិកបានស្នើឱ្យមានការដាក់ទណ្ឌកម្មខ្លាំងជាងមុនរួមទាំងការហាមឃាត់ការនាំចូលប្រេងផងដែរ។ ការបោះឆ្នោតនេះបានអនុម័តជាឯកច្ឆន្ទបន្ទាប់ពីសម្ព័ន្ធមិត្តទីក្រុងព្យុងយ៉ាងដែលមានរុស្ស៊ី និងចិនយល់ព្រមកាត់បន្ថយវិធានមួយចំនួន។ ការដាក់ទណ្ឌកម្មដែលអនុម័តក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទបានឆ្លើយតបដោយកំហឹងពីប្រទេសកូរ៉េខាងជើង។ ជាមួយនេះផងដែរសេចក្តីថ្លែងការណ៍មួយពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ KNCA បានព្រមានថាប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តរុញច្រានការដាក់ទណ្ឌកម្មកាន់តែតឹងតែងនោះកូរ៉េខាងជើងនឹងធានាឱ្យប្រាកដថាសហរដ្ឋអាមេរិកត្រូវតែសងថ្លៃដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here