ស្លាប់ និងរបួសក្នុងហេតុការផ្ទុះគ្រាប់បែកនៅភាគខាងត្បូងទីក្រុងអាល្លេប៉ូ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០១៧

កងកម្លាំងយោធាស៊ីរីរាបសិបនាក់ស្លាប់ និងរបួសកាលពីថ្ងៃចន្ទនេះក្នុងហេតុការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅតំបន់ដាច់ស្រយាលភាគខាងត្បូងទីក្រុងអាល្លេប៉ូ។ ទីភ្នាក់ងារសារព័ត៌មាន Qasioun រាយការណ៍ឲ្យដឹងថាកងកំលាំងយោធារាប់សិបនាក់ស្លាប់ និងរងរបួសនៅក្នុងហេតុការបំផ្ទុះគ្រាប់បែកក្នុងរថយន្តក្រុង និងរថយន្ត SUV នៅលើផ្លូវ Aleppo-Ithreya ក្នុងតំបន់ដាច់ស្រយាលភាគខាងត្បូងទីក្រុងអាល្លេប៉ូ។ ទន្ទឹមនឹងនេះភ្នាក់ងារព័ត៌មាន IS-held Mu’tah និយាយថាក្រុម IS បានអះអាងទទួលខុសត្រូវពីការផ្ទុះនេះដែលកំណត់គោលដៅលើរថយន្តក្រុង និងរថយន្ត​ SUV ដែលដឹកសមាជិកកម្លាំងយោធាស៊ីរី។ ទោះយ៉ាងណាប្រភពព័ត៌មានដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលស៊ីរីបានប្រាប់ថាឧបទ្ទវហេតុនេះកើតឡើងដោយសារតែការប៉ះទង្គិចគ្នារវាងរថយន្ត២គ្រឿង ខណៈរូបភាពរថយន្តដែលបង្ហោះបានបង្ហាញថារថយន្តឆេះទាំងស្រុង។ គួរកត់សម្គាល់ថាកងកម្លាំងរដ្ឋាភិបាលស៊ីរីបានដាក់ការត្រួតពិនិត្យលើផ្លូវ Ithreya-Khanaser នៅក្នុងតំបន់ដាច់ស្រយាលភាគខាងកើតទីក្រុងអាល្លេប៉ូដែលក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមវាយប្រហារជាច្រើនដងប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here