Home ព័ត៌មានអន្តរជាតិ មនុស្សរាប់ពាន...

មនុស្សរាប់ពាន់នាក់ជម្លៀសចេញពីអគារក្នុងទីក្រុងម៉ូស្គូខណៈដែលទីក្រុងនានារបស់រុស្ស៊ីស្ថិតក្នុងការគំរាមកំហែងបំផ្ទុះគ្រាប់បែក

6
SHARE

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០១៧

មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីផ្សារទំនើបប្រមាណជា២០ ស្ថានីយ៍រថភ្លើង និងមហាវិទ្យាល័យជាច្រើនកន្លែងក្នុងទីក្រុងម៉ូស្គូបន្ទាប់ពីមានការគំរាមកំហែងបំផ្ទុះគ្រាប់បែក។ យោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារព័ត៌មាន RIA ឲ្យដឹងថាប្រជាជនដែលរស់នៅក្នុងតំបន់ប្រមាណជា១៩០កន្លែងក្នុងក្រុងទាំង១៧របស់ប្រទេសរុស្ស៊ីត្រូវបានជម្លៀសចេញ។ ប្រភពបន្តថាការជម្លៀសប្រជាជនចេញពីអាគារនេះធ្វើឡើងបន្ទាប់ពីមានការហៅចូលតាមរយៈទូរសព្ទ័ និងនិយាយថានឹងបំផ្ទុះគ្រាប់បែកក្នុងអាគារផ្សេងៗ។ គួរបញ្ជាក់ផងដែរថាមនុស្សជាង២០,០០០នាក់ត្រូវជម្លៀសចេញពីអាគារមួយចំនួនក្នុងទីក្រុងម៉ូស្គូ៕