មេដឹកនាំភូមាលោកស្រី អ៊ុង សានស៊ូជី នឹងខកខានការជជែកដេញដោលក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០១៧

លោកស្រី អ៊ុង សានស៊ូជី មេដឹកនាំភូមានឹងខកខានការជជែកដេញដោលក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយដែលជាការរិះគន់ចំពោះការដោះស្រាយវិបត្តិរបស់ជនជាតិរ៉ូហ៊ីងយ៉ា។ ជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ាប្រមាណជា២៧៩,០០០នាក់ភៀសខ្លួនចេញពីរដ្ឋ Rakhine ទៅប្រទេសបង់ក្លាដេសចាប់តាំងពីការផ្ទុះអំពើហិង្សាកាលពីខែមុន។ យោធាភូមាបាននិយាយថាកំពុងប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា និងបដិសេធសេចក្តីរាយការណ៍ដែលថាខ្លួនសំដៅទៅលើជនស៊ីវិល។ រ៉ូហ៊ីងយ៉ាជាជនជាតិភាគតិចដែលរស់ក្នុងចំណោមប្រជាជនកាន់សាសនាព្រះពុទ្ធក្នុងរដ្ឋ Rakhine ដែលឆ្លងកាត់ការធ្វើទុក្ខបុកម្នេញជាយូរណាស់មកហើយនៅក្នុងប្រទេសភូមាដែលពួកគេជាជនអន្តោប្រវេសន៍ខុសច្បាប់។ ពួកគេរស់នៅក្នុងប្រទេសភូមាអស់ជាច្រើនជំនាន់មកហើយ ប៉ុន្តែពួកគេត្រូវបានបដិសេធជាប្រជាពលរដ្ឋភូមា។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាប្រជាតិគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃពុធ ដើម្បីពិភាក្សាពីវិបត្តិនេះ។ លោកស្រី អ៊ុង សានស៊ូជី រងការរិះគន់ដោយអតីតអ្នកគាំទ្រនៅភាគខាងលិចចំពោះការខកខានមិនបានធ្វើគ្រប់គ្រាន់ ដើម្បីទប់ស្កាត់អំពើហិង្សា។ អ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាពដែលរស់នៅក្រោមការឃុំខ្លួនក្នុងផ្ទះអស់រយៈពេល១៥ឆ្នាំសម្រាប់សកម្មភាពគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់នាងត្រូវបានគេមើលឃើញជាទូទៅថាជាប្រមុខរដ្ឋាភិបាល។ ជ័យលាភីពានរង្វាន់ណូបែលរួមទាំងសម្តេចសង្ឃដាឡៃឡាម៉ា ឧត្តមសេនីយ៍ Desmond Tutu និង Malala Yousafzai បានអំពាវនាវឱ្យលោកស្រី ស៊ូជី បញ្ឈប់អំពើហិង្សានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here