ប្រទេសអាឡឺម៉ង់បន្តនិរទេសជនជាតិអាហ្វហ្គានីស្ថានបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែករថយន្តនៅទីក្រុងកាប៊ុល

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០១៧

ជនជាតិអាហ្គានីស្ថាន៨នាក់ដែលគេបណ្តេញចេញពីប្រទេសអាឡឺម៉ង់បានទៅដល់ទីក្រុងកាប៊ុលកាលពីថ្ងៃពុធខណៈដែលទីក្រុងប៊ែកឡាំងនៅតែបន្តនិរទេសអ្នកដែលស្វែងរកសិទ្ធិជ្រកពីប្រទេសដែលហែកហួរដោយសង្រ្គាម។ ប្រទេសអាឡឺម៉ង់បានផ្អាកការបណ្តេញអ្នកសុំសិទ្ធជ្រកកោនចេញបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែករថយន្តដឹកទំនិញមួយនៅជិតស្ថានទូតអាឡឺម៉ង់កាលពីថ្ងៃទី៣១ ខែឧសភាសម្លាប់មនុស្សប្រមាណជា១៥០នាក់ និងបង្ករឲ្យមនុស្សរងរបួសរាប់រយនាក់។ ក្រុមអ្នកសុំសិទ្ធជ្រកកោណចុងក្រោយបំផុតគឺជារលកនៃការធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិអាហ្គានីស្ថានទៅប្រទេសអាឡឺម៉ង់ចាប់តាំងពីខែធ្នូមកម្ល៉េះក្រោមកិច្ចព្រមព្រៀងរវាងប្រទេសអាហ្វហ្គានីស្ថាន និងសហភាពអឺរ៉ុបដែលមានបំណងចង់ទប់ស្កាត់លំហូរចូលរបស់ជនចំណាកស្រុក។ យោងតាមប្រភពទិន្នន័យផ្លូវការរបស់ជនជាតិអាហ្វហ្គានីស្ថានបានឲ្យដឹងថាមនុស្ស១០០នាក់បានវិលត្រឡប់ទៅប្រទេសរបស់គេវិញបន្ទាប់ពីរដ្ឋាភិបាលអាឡឺម៉ង់ច្រានចោលសិទ្ធិជ្រកកោនរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here