ប្រទេសទួរគីបញ្ជាឱ្យឃាត់ខ្លួនបុគ្គលិកសាលា៧៩នាក់ដើម្បីស៊ើបអង្កេតក្រោយរដ្ឋប្រហារ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០១៧

ទូរទស្សន៍ NTV និយាយថាអាជ្ញាធរប្រទេសទួរគីបានចេញដីកាឃុំខ្លួនអតីតបុគ្គលិកសាលា៧៩នាក់កាលពីថ្ងៃពុធជុំវិញការជាប់ពាក់ព័ន្ធជាមួយការធ្វើរដ្ឋប្រហារយោធាកាលពីឆ្នាំមុន។ ពួកគេត្រូវបានគេសង្ស័យថាបានប្រើប្រាស់កម្មវិធីផ្ញើសារអ៊ីនគ្រីប ByLock ដែលជាបណ្តាញទំនាក់ទំនងរបស់បព្វជិត Fethullah Gulen។ ជនសង្ស័យទាំងនោះធ្វើការនៅសាលារៀនឯកជនដែលផ្តល់ការរៀនត្រៀមសម្រាប់និស្សិតដើម្បីប្រឡងចូលសាកលវិទ្យាល័យ ហើយគ្រូទាំងនោះភាគច្រើនជាអ្នកគាំទ្រ Fethullah Gulen។ ចាប់តាំងពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារមកមានមនុស្សប្រមាណ១៥០,០០០នាក់ត្រូវគេបញ្ឈប់ឬផ្អាកពីការងារទាំងក្នុងវិស័យសាធារណៈ និងឯកជនរួមទាំងបុគ្គលិកសាលាមួយចំនួនដែលបានបង្កើតឡើងដើម្បីគាំទ្រ Fethullah Gulen មានចំនួន៥០,០០០នាក់ត្រូវគេឃាត់ខ្លួនពីបទជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here