Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្រ្...

នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលគាំទ្រការបង្កើតរដ្ឋឯករាជ្យឲ្យក្រុមឃើដ

5
SHARE

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០១៧

នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Benjamin Netanyahu និយាយកាលពីថ្ងៃពុធថាប្រទេសអ៊ីស្រាអ៊ែលគាំទ្រការបង្កើតរដ្ឋឲ្យក្រុមឃើដដោយជនជាតិឃើដនៅប្រទេសអ៊ីរ៉ាក់សម្រេចមតិឯករាជ្យ ប៉ុន្តែសមាជិកសភានៅក្រុងបាដាដបានប្រឆាំង។ ប្រទេសអ៊ីស្រាអ៊ែលបានរក្សាចំណងសម្ងាត់ និងការធ្វើជំនួញជាមួយប្រជាជនឃើដតាំងពីទសវត្សឆ្នាំ១៩៦០មកម្លេះដែលប្រជាជនឃើដទាំងនោះជាជនជាតិភាគតិចបំបែកចេញពីប្រទេសអ៊ីរ៉ាក់ ទួរគី ស៊ីរី និងអ៊ីរ៉ង់។ ប្រទេសអ៊ីស្រាអ៊ែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបង្កើតរដ្ឋស្របច្បាប់ឲ្យប្រជាជនឃើដដើម្បីសម្រេចបាននូវការបង្កើតរដ្ឋផ្ទាល់ខ្លួនរបស់ពួកគេមួយនេះបើយោងតាមប្រភពព័ត៌មាននៅក្នុងសុន្ទរកថាផ្ញើរទៅឲ្យអ្នកឆ្លើយឆ្លងព័ត៌មានបរទេស។ ប៉ុន្តែលោក Netanyahu និយាយថាអ៊ីស្រាអ៊ែលនៅតែចាត់ទុកគណបក្សឃើដ (PKK) ជាក្រុមភេរវករដែលមានមូលដ្ឋាននៅប្រទេសទួរគីមានឋានៈដូចគ្នានឹងប្រទេសទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដែរ៕