ប្រទេសទួរគីនឹងចាត់វិធានការឲ្យមានសន្តិសុខបន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយក្រសួងការពារជាតិរុស្ស៊ី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០១៧

ប្រទេសទួរគីនឹងបន្តចាត់វិធានការសន្តិសុខរបស់ខ្លួនដោយសន្តិវិធីនេះបើយោងតាមប្រភពព័ត៌មានពីលោកប្រធានាធិបតី Recep Tayyip Erdogan មានប្រសាសន៍កាលពីថ្ងៃពុធ។ លោកថែមទាំងបានច្រានចោលការព្រួយបារម្ភរបស់លោកខាងលិចលើករណីកិច្ចព្រមព្រៀងរបស់សមាជិកអង្គការ NATO ក្នុងការទិញប្រព័ន្ធការពារមីស៊ីល S-៤០០ ពីរុស្ស៊ី។ ពួកគេជ្រួលច្របល់ដោយសារតែយើងបានធ្វើកិច្ចព្រមព្រៀងមីស៊ីល S-៤០០។ លោកប្រធានាធិបតី Recep Tayyip Erdogan លើកឡើងថាតើយើងនឹងត្រូវធ្វើអ្វីខ្លះ? តើយើងត្រូវរង់ចាំអ្នកឬ? លោកកំពុងចាត់វិធានការ និងប្រើប្រាស់វិធានការទាំងអស់ដោយសន្តិវិធីលើផ្នែកសន្តិសុខ។ ប្រទេសទួគីបាននិយាយនៅខែមេសាថា បណ្តាប្រទេសសម្ព័ន្ធមិត្ត NATO មិនបានផ្តល់ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ក្នុងការទិញប្រព័ន្ធការពារមីស៊ីលនេះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here