ជនស៊ីវិល៣នាក់រងរបួសនៅភាគខាងត្បូងរាជធានីបាដាដដោយសារគ្រាប់មីស៊ីល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០១៧

តាមប្រភពប៉ូលិសកាលពីថ្ងៃពុធនេះបានឲ្យដឹងថាមនុស្ស៣នាក់រងរបួសដោយសារការបាញ់មីស៊ីលនៅភាគខាងត្បូងរដ្ឋធានីបាដាដ។ ប្រភពបានប្រាប់សារព័ត៌មាន Baghdad Today ថាមីស៊ីលបានធ្លាក់ទៅលើលំនៅដ្ឋានមួយនៅពេលល្ងាចក្នុងតំបន់ al-Radwaniyah ភាគខាងត្បូងរដ្ឋធានីបាដាដបណ្តាលឲ្យមនុស្ស៣នាក់រងរបួសខណៈពួកគេបានកំពុងធ្វើដំណើរឆ្លងកាត់ចំពេលដែលមីស៊ីលធ្លាក់ចុះ។ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រភពបាននិយាយថាកងសន្តិសុខបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ហើយនិងបានស៊ើបអង្កេតដើម្បីចាប់ខ្លួនជនល្មើស។ អំពើហិង្សានៅក្នុងប្រទេសនេះមានការកើនឡើងបន្ថែមទៀតដោយសារកើតមានឡើងពួកសកម្មប្រយុទ្ធអ៊ីស្លាមនិកាយស៊ុននីដែលប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីនៅក្នុងឆ្នាំ២០១៤។ គួរបញ្ជាក់ថារាជធានីបាដាដត្រូវបានមើលឃើញថាមានការបំផ្ទុះគ្រាប់បែកស្ទើរតែជារៀងរាល់ថ្ងៃ ហើយនិងការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងសមាជិកសន្តិសុខ ក្រុមយោធា និងជនស៊ីវិលចាប់តាំងពីរដ្ឋាភិបាលអ៊ីរ៉ាក់បានចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំដើម្បីកាន់កាប់តំបន់ទាំងឡាយដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋអ៊ីស្លាមចាប់តាំងពីឆ្នាំ២០១៦៕

LEAVE A REPLY

Please enter your comment!
Please enter your name here