ម្នាក់ស្លាប់ និង៦នាក់រងរបួសនៅក្នុងហេតុការបំផ្ទុះគ្រាប់បែកក្នុងរដ្ឋធានីបាដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០១៧

តាមប្រភពសន្តិសុខបានឲ្យដឹងថាជនស៊ីវិលម្នាក់ស្លាប់ និង៦នាក់ផ្សេងទៀតរងរបួសរួមទាំងកងទ័ពកាលពីថ្ងៃពុធនៅពេលគ្រាប់បែក២គ្រាប់ផ្ទុះឡើងនៅក្នុងតំបន់ភាគខាងលិច និងខាងត្បូងរដ្ឋធានីបាដាដ។ សារព័ត៌មាន Baghdad Today បានដកស្រង់ប្រភពពីប៉ូលិសម្នាក់ដែលនិយាយថាឧបករណ៍ផ្ទុះមួយបានដាក់នៅក្បែរឡឥដ្ឋនៅក្នុងតំបន់ Nahrawan ភាគខាងលិចរាជធានីបាដាដផ្ទុះឡើងដោយសម្លាប់មនុស្សម្នាក់ និង៤នាក់ផ្សេងទៀតរងរបួស។ ទន្ទឹមនឹងនេះដែរសារព័ត៌មាន Ikhnews បាននិយាយថាទាហានអ៊ីរ៉ាក់២នាក់រងរបួសនៅពេលគ្រាប់បែកដែលបានដាក់នៅលើដងផ្លូវមួយផ្ទុះឡើងនៅចំពេលដែលពួកគេបានដើរល្បាតនៅក្នុងតំបន់ Sadr al-Yousseiya ភាគខាងត្បូងរដ្ឋធានីបាដាដ។ គួរបញ្ជាក់ថារដ្ឋធានីបាដាដត្រូវគេមើលឃើញថាមានការបំផ្ទុះគ្រាប់បែកស្ទើរតែរៀងរាល់ថ្ងៃ ហើយនិងការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងសមាជិកសន្តិសុខ ក្រុមយោធា និងជនស៊ីវិលចាប់តាំងពីរដ្ឋាភិបាលអ៊ីរ៉ាក់បានចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំដើម្បីកាន់កាប់តំបន់ទាំងឡាយដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋអ៊ីស្លាមចាប់តាំងពីឆ្នាំ២០១៦។ ចំណែកឯក្រុមអ្នកសង្កេតការសន្តិសុខមួយចំនួនជឿជាក់ថាបើទោះបីជាតំបន់សំខាន់ៗមួយចំនួនរបស់ពួក IS ដែលស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ត្រូវបានរំដោះក៏ដោយក៏ក្រុមនេះនៅតែអាចធ្វើឲ្យមានការគំរាមកំហែងដល់សន្តិសុខតាមរយៈក្រុមតូចៗដែលនៅសេសសល់ និងការវាយប្រហារបែបចចករបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here