មេដឹកនាំ Houthi នៅក្រុង Yemen និយាយថានឹងតម្រង់គោលដៅលើធុងប្រេងរបស់សាអូឌីតប្រសិនបើមានការវាយប្រហារនៅ Hodeida

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទៅ ១៤ ខែ កញ្ញា ឆ្នាំ២០១៧

មេដឹកនាំ Houthi នៅក្រុង Yemen លោក Abdel-Malek al-Houthi និយាយកាលពីថ្ងៃព្រហស្បតិ៍ថាក្រុមរបស់លោកអាចនឹងតម្រង់គោលដៅលើនាវាដឹកប្រេងរបស់សាអូឌីតប្រសិនបើអារ៉ាប៊ីសាអូឌីតវាយប្រហារកំពង់ផែដ៏សំខាន់របស់ក្រុង Yemen នៅ Hodeida។ លោកបានបន្តថាលោកអាចកំណត់គោលដៅលើនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីត ហើយលោកនឹងអាចធ្វើអ្វីៗគ្រប់បែបយ៉ាងបានទាំងអស់ដែលលោកមិនដែលធ្វើពីមុនមក។ យោងតាមប្រភពសុន្ទរកថានៅទូរទស្សន៍មេដឹកនាំរូបនេះក៏បានលើកឡើងថាគ្រាប់មីស៊ីលផ្លោងរបស់លោកមានលទ្ធភាពផ្លោងទៅដល់រដ្ឋ United Arab Emirates និងគ្រប់ទីកន្លែងនៅ អារ៉ាប៊ីសាអូឌីត។ មិនទាន់មានព័ត៌មានច្បាស់យ៉ាងណាទេថាក្រុម Houthi មានសមត្ថភាពពិតប្រាកដដើម្បីអនុវត្តការគម្រាមកំហែងរបស់ខ្លួនឬយ៉ាងណា៕

LEAVE A REPLY

Please enter your comment!
Please enter your name here