ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិជួបប្រជុំគ្នាស្តីពីការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០១៧

ក្រុមអ្នកការទូតនិយាយថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងជួបគ្នានៅម៉ោង៣រសៀលថ្ងៃសុក្រដើម្បីពិក្សាពីការសាកល្បងមីស៊ីលចុងក្រោយបំផុតរបស់កូរ៉េខាងជើងដែលការប្រជុំនេះជាការស្នើសុំរបស់សហរដ្ឋអាមេរិក និងជប៉ុន។ កូរ៉េខាងជើងបានបាញ់មីស៊ីលហោះហើរនៅលើកោះហុកកៃដូភាគខាងជើងរបស់ប្រទេសជប៉ុនកាលពីថ្ងៃសុក្រ។ មន្ត្រីកូរ៉េខាងត្បូង និងជប៉ុនបាននិយាយថាការបាញ់គ្រាប់មីស៊ីលនេះបង្កើតភាពតានតឹងបន្ថែមទៀតបន្ទាប់ពីមានការសាកល្បងបាញ់គ្រាប់នុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតនៅទីក្រុងព្យុងយ៉ាង។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសមាជិកចំនួន ១៥នាក់បានឯកភាពគ្នាកំណត់ការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសកូរ៉េខាងជើងកាលពីថ្ងៃចន្ទលើការសាកល្បងនុយក្លេអ៊ែរឲកាលពីថ្ងៃទី០៣ ខែកញ្ញាដោយដាក់បម្រាមលើការនាំចេញវាយនភ័ណ្ឌ និងការនាំចូលប្រេងឆៅ។ វាគឺជាដំណោះស្រាយទី៩នៃការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដែលបានអនុម័តលើប្រទេសកូរ៉េខាងជើងគិតចាប់តាំងពីឆ្នាំ២០០៦៕

LEAVE A REPLY

Please enter your comment!
Please enter your name here