ប្រទេសរុស្ស៊ី ទួរគី អ៊ីរ៉ង់យល់ព្រមលើការបង្កើតតំបន់សុវត្ថិភាពក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០១៧

ប្រទេសរុស្ស៊ី ទួរគី និងអ៊ីរ៉ង់ព្រមព្រៀងគ្នាលើការបង្កើតតំបន់សុវត្ថិភាពចំនួន៤កន្លែងក្នុងប្រទេសស៊ីរីរួមទាំងតំបន់ដោះដូរ Idlib នេះបើតាមការលើកឡើងរបស់លោក Sputnik។ ប្រភពនេះបាននិយាយថាប្រទេសទាំងនោះបានធ្វើសេចក្តីថ្លែងការណ៍រួមមួយ និងសរសេរឯកសារពាក់ព័ន្ធទាំងបួនប្រទេស។ កងកម្លាំងរុស្ស៊ី និងអ៊ីរ៉ង់នឹងត្រួតពិនិត្យមើលតំបន់ត្រួតត្រាដោយរដ្ឋាភិបាលនៅក្នុងតំបន់សុវត្ថិភាព Idlib ខណៈដែលកងកម្លាំងទួរគីនឹងចូលរួមក្នុងការត្រួតពិនិត្យក្រុមប្រឆាំងនៅទីនោះ។ រហូតមកដល់ពេលនេះតំបន់ដោះដូរត្រូវបានបង្កើតឡើងនៅភាគខាងត្បូងតាមបណ្តោយព្រំដែនប្រទេសហ៊្សកដានី ដែលមានទីតាំងនៅភាគខាងកើត Ghouta និងខាងជើងតំបន់ Homs។ ការចរចានៅតំបន់ទី៤នៃតំបន់ដោះដូរក្នុងខេត្ត Idlib ធ្វើឡើងចាប់តាំងពីរដូវក្តៅមក។ កិច្ចចរចារនេះជាបញ្ហាសំខាន់សម្រាប់កិច្ចចរចា Astana-៦ នៅក្នុងរដ្ឋធានី Kazakhstan ដែលបានបញ្ចប់នៅថ្ងៃសុក្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here