សមាជិករដ្ឋអ៊ីស្លាម១០នាក់ស្លាប់នៅភាគខាងលិចទីក្រុង Rawa ខេត្ត Anbar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០១៧

សមាជិករដ្ឋអ៊ីស្លាម១១នាក់រួមទាំងមេបញ្ជាការតំបន់ម្នាក់ត្រូវសម្លាប់កាលពីថ្ងៃអង្គារនេះនៅក្នុងប្រតិបត្តិការរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ និងកងកម្លាំងយោធាប៉ារ៉ាដែលចាប់ផ្តើមបោសសំអាតតំបន់ទាំងនោះពីពួកសកម្មប្រយុទ្ធ។ កងកម្លាំងប្រដាប់អាវុធមកពីកងពលលេខ៧របស់កងទ័ពដែលគាំទ្រដោយកងកម្លាំងចលនានិយមបានសម្លាប់សមាជិករដ្ឋអ៊ីស្លាម១១នាក់រួមទាំងមេដឹកនាំតំបន់ម្នាក់នៅក្នុងការវាយប្រហារនៅឯជាយក្រុង Rawa ដែលជាជំរំទី២ចុងក្រោយរបស់ក្រុមនេះស្ថិតនៅភាគខាងលិចខេត្ត Anbar នេះបើយោងតាមសារព័ត៌មាន Alghad Press។ ការវាយប្រហារនេះបានបំផ្លាញទីជម្រក៥កន្លែងដែលប្រើប្រាស់ដោយពួកសកម្មប្រយុទ្ធនេះបើយោងតាមប្រភពដែលបាននិយាយនៅលើគេហទំព័រមួយ។ គួរបញ្ជាក់ថារដ្ឋាភិបាលអ៊ីរ៉ាក់ និងកងកម្លាំងយោធាបានគ្រប់គ្រងទីក្រុង Annah ឡើងវិញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយ២ថ្ងៃបន្ទាប់មកទៀតក៏ចាប់ផ្តើមវាយប្រហារលើកន្លែងលាក់ខ្លួនរបស់ពួក IS នៅភាគខាងលិចខេត្ត Anbar និងបានត្រៀមរៀបចំវាយប្រហារលើទីក្រុង Rawa។ កងយោធាបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រតិបត្ដិការដូចគ្នាដើម្បីកាន់កាប់ឡើងវិញនៃទីក្រុង Hawija របស់ខេត្ត Kirkuk ពីពួកសកម្មប្រយុទ្ធ។ ក្រុមសិទ្ធិមនុស្សជឿជាក់ថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមកំពុងកាន់កាប់ជនស៊ីវិលយ៉ាងហោចណាស់៦៥,០០០នាក់នៅក្នុងជំរុំរបស់ពួកគេដែលស្ថិតនៅភាគខាងលិចខេត្ត Anbar ដោយសម្តែងការភ័យខ្លាចថាពួកគេអាចត្រូវបានប្រើជាខែលសម្រាប់ការពារខ្លួន។ ពួកសកម្មប្រយុទ្ធបានបាញ់សម្លាប់ ចាប់ខ្លួន និងប្រហារជីវិតជនស៊ីវិលដែលរត់ភៀសខ្លួនចេញពីតំបន់ដែលពួកគេបានកាន់កាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here