អ្នកវាយប្រហារគ្រាប់បែកអត្តឃាត៨នាក់ត្រូវបានសម្លាប់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០១៧

កងទ័ពប៉ារ៉ាដែលគាំទ្ររដ្ឋាភិបាលប្រកាសថាបានរុញច្រានអ្នកវាយប្រហារគ្រាប់បែកអត្តឃាតដែលមានគោលដៅវាយប្រហារទៅលើអ្នកដើរក្បួនមូស្លីមនិកាយ Shia នៅភាគខាតត្បូងខេត្ត Salahuddin។ សេចក្តីថ្លែងការណ៍មួយរបស់ប្រព័ន្ធផ្សព្វផ្សាយ al-Hashd al-Shaabi និយាយថាកងទ័ពរបស់កងពលតូចលេខ៤៣ និងលេខ៦កាលពីថ្ងៃពុធនេះបានសម្លាប់អ្នកវាយប្រហារគ្រាប់បែកអត្តឃាត៤នាក់ដែលប៉ុនប៉ងជ្រៀតជូលទៅក្នុងពិធីបុណ្យ Husseiniya នៅក្នុងតំបន់ al-Rumailat និងតំបន់ al-Athiya ភាគខាងជើងទីក្រុង Balad។ ពួកមូស្លីមនិកាយ Shia បានធ្វើដំណើរជារៀងរាល់ឆ្នាំទៅកាន់ទីក្រុង Karbala ភាគនិរតីនៃរាជធានីបាដាដដើម្បីប្រារព្ធពិធីសាសនាដែលរំលឹកដល់ការស្លាប់របស់ចៅប្រុសរបស់លោក Prophet Mohammad គឺលោក Imam Hussein។ ចំនែកឯព័ត៌មានដោយឡែកមួយទៀតពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃបានប្រកាសកាលពីថ្ងៃពុធថាបានសម្លាប់អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត៤នាក់ដែលប៉ុនប៉ងវាយប្រហារមកលើប៉ុស្តិ៍ប៉ូលិសនៅភាគខាងត្បូងនៃខេត្ត Salahuddin។ ការវាយប្រហារនេះបណ្តាលឲ្យទាហាន២នាក់រងរបួស៕

LEAVE A REPLY

Please enter your comment!
Please enter your name here