អ្នកកាសែតអ៊ីរ៉ាក់៤៦៥នាក់ស្លាប់ក្នុងរយៈពេល១៤ឆ្នាំ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០១៧

ប្រធានក្រុមអ្នកកាសែតអ៊ីរ៉ាក់និយាយកាលពីថ្ងៃពុធនេះថាការប៉ះទង្គិចនៅអ៊ីរ៉ាក់បានសម្លាប់អ្នកកាសែតអ៊ីរ៉ាក់៤៦៥នាក់ក្នុងរយៈពេល១៤ឆ្នាំ។ មនុស្សរាប់រយនាក់ផ្សេងទៀតរងរបួសក្នុងការប្រឈមនឹងការកាន់កាប់របស់សហរដ្ឋអាមេរិក និងពួករដ្ឋអ៊ីស្លាមដែលជាហេតុបង្ករឲ្យមានអំពើភេវរកម្ម ហើយក៏ដូចទៅអ្វីដែលប្រធានសហព័ន្ធអ្នកកាសែតអារ៉ាប់លោក Moayed al-Lami និយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលដកស្រង់សម្តីដោយសារព័ត៌មាន Alsumaria News ក្នុងអំឡុងពេលកិច្ចប្រជុំមួយដែលតំណាងឲ្យគណៈកម្មការប្រព័ន្ធផ្សព្វផ្សាយនៃសម្ព័ន្ធអារ៉ាប់។ បើយោងតាមរបាយការណ៍របស់អ្នកយកព័ត៌មានគ្មានព្រំដែនបានឲ្យដឹងថាអ្នករាយការណ៍ព័ត៌មាន៧នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ាក់នៅឆ្នាំ២០១៦ក្នុងចំណោមចំនួនសរុប៥៧នាក់ដែលត្រូវបានសម្លាប់នៅក្នុងតំបន់ជម្លោះនៅទូទាំងពិភពលោក។ នៅក្នុងបញ្ជីស្តីរបស់អង្គការសេរីភាពសារព័ត៌ក្នុងឆ្នាំ២០១៧ អ៊ីរ៉ាក់ជាប់ចំណាត់ថ្នាក់ទី១៥៨នៅទូទាំងពិភពលោក និងជាប់ចំណាត់ថ្នាក់ទី១៣ក្នុងចំណោមប្រទេសអារ៉ាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here