ប្រទេសអ៊ីរ៉ង់នៅតែគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរទោះបីជាអាម៉េរិកដកខ្លួនចេញក៏ដោយ

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៧

ប្រេសិតប្រទេសអូទ្រីសប្រចាំអង្គការសហប្រជាជាតិនិយាយថាការផ្លាស់ប្តូររបស់អាមេរិកដែលអាចធ្វើឱ្យខូចកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់គឺជារឿងអយុត្តិធម៌។ លោកបន្ថែមថាកិច្ចព្រមព្រៀងនៅតែមានបើទោះបីជាអាមេរិកដកខ្លួនចេញតែគ្រប់ភាគីឯទៀតដែលរួមមានទាំងក្រុងតេរ៉ង់នៅតែបន្ត។ លោក Jan Kickert ប្រាប់ទីភ្នាក់ងារព័ត៌មាន IRNA នៅក្នុងបទសម្ភាសផ្តាច់មុខមួយថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវគេទទួលស្គាល់ជាផែនការរួមគ្នានៃសកម្មភាព (JCPOA) ទោះបីជាសហរដ្ឋអាមេរិកសម្រេចដកចេញនូវកិច្ចព្រមព្រៀងនេះក៏ដោយ។ លោក Kickert កត់សម្គាល់ថាទីក្រុងតេរ៉ង់ត្រូវតែគោរពតាមកាតព្វកិច្ចដែលខ្លួនបានចុះហត្ថលេខា។ “យើងសង្ឃឹមថាប្រទេសអ៊ីរ៉ង់នឹងបន្តប្តេជ្ញាចិត្តរបស់ខ្លួនពីព្រោះភាគីផ្សេងទៀតនៃសន្ធិសញ្ញាអឺរ៉ុបជាពិសេសរុស្ស៊ី និងចិនក៏នឹងប្រកាន់ភ្ជាប់វាផងដែរ”។ យើងជឿជាក់ថាប្រសិនបើភាគីណាមួយប្តេជ្ញាចិត្តចំពោះកិច្ចសន្យានោះភាគីម្ខាងទៀតគួរតែត្រូវធ្វើផងដែរ។ ការអនុលោមរបស់អ៊ីរ៉ង់ចំពោះកិច្ចព្រមព្រៀងនេះបញ្ជាក់ម្តងហើយម្តងទៀតដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរតិ (IAEA) ដែលជាអង្គការឃ្លាំមើលរបស់អង្គការសហ ប្រជាជាតិត្រូវបានតែងតាំងដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងឆ្នាំ២០១៥ របស់ក្រុងតេរ៉ង់។ នៅក្នុងខែកញ្ញា IAEA បញ្ជាក់ជាថ្មីថាក្រុងតេរ៉ង់គោរពតាមកិច្ចព្រមព្រៀងនេះ។ លោក Kickert រំលឹកឡើងវិញពីជំហររបស់សហភាពអឺរ៉ុបដែលលើកឡើងមុននេះដោយលោកស្រី Federica Mogherini ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប។ លោកស្រីបង្ហាញថាកិច្ចព្រមព្រៀងនេះ “បម្រើផលប្រយោជន៍ដល់ភាគីទាំងអស់” ហើយភាពបរាជ័យដែលកើតមានឡើងនឹងប៉ះពាល់ដល់សហគមន៍អន្តរជាតិទាំងអស់មិនមែនតែសហរដ្ឋអាមេរិកទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here