ប្រទេសរុស្ស៊ីវាយប្រហារតាមអាកាសចំនួន១៥០ដងលើទីក្រុង Mayadin

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៧

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃអង្គារនេះថាយន្តហោះចម្បាំងរបស់ខ្លួនកំពុងវាយប្រហារតាមអាកាសចំនួន១៥០ដងជារៀងរាល់ថ្ងៃលើតំបន់ដែលកាន់កាប់ដោយក្រុមរដ្ឋអ៊ីស្លាមក្នុងទីក្រុង Mayadin ភាគខាងកើតជាយក្រុង Deir Ezzor។ អ្នកនាំពាក្យក្រសួងការពារជាតិលោក Igor Konashinkov និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រសួងបានប៉ុនប៉ងរុញច្រានពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរួមទាំងអ្នកប្រយុទ្ធបរទេសចេញពីប្រទេសអ៊ីរ៉ាក់ទៅស៊ីរី។ ការវាយប្រហារតាមអាកាសគឺជាផ្នែកមួយនៃប្រតិបត្តិការយោធាដែលធ្វើឡើងដោយកងកម្លាំងរបបស៊ីរីដែលគាំទ្រដោយកងកម្លាំងអាកាសរបស់រុស្ស៊ីដើម្បីដណ្ដើមយកទីក្រុង Mayadin និងទីក្រុងប្រេងកាត al-Omar ដែលស្ថិតនៅភាគខាងកើតទីក្រុង Deir Ezzor។ លោក Konashinkov បានបន្ថែមថាយន្តហោះចម្បាំងរបស់រុស្ស៊ីបានបំផ្លាញប្រភពធនធានរបស់ក្រុមរដ្ឋអ៊ីស្លាម ហើយឥឡូវនេះមានបំណងកាត់បន្ថយការប្រមូលផ្តុំរបស់ក្រុមនេះដែលប៉ុនប៉ងយកប្រេងចេញពីតំបន់ដែលពួកគេកាន់កាប់។ លើសពីនេះទៀតក្រសួងក៏បានចោទប្រកាន់ថាក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានកាត់បន្ថយចំនួននៃការវាយប្រហារតាមអាកាសរបស់ខ្លួនទៅលើទីស្នាក់ការរបស់រដ្ឋអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ាក់បន្ទាប់ពីកងទ័ពស៊ីរីបានធ្វើការវាយលុកដើម្បីរំដោះទីក្រុង Deir Ezzor នៅក្នុងប្រទេសស៊ីរី។ ជាការកត់សម្គាល់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមកំពុងរងគ្រោះដោយសារការវាយប្រហារយ៉ាងធ្ងន់ធ្ងររបស់កងទ័ព និងកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលធ្វើឡើងទៅលើតំបន់ជាច្រើននៅឯជាយក្រុង Deir Ezzor៕

LEAVE A REPLY

Please enter your comment!
Please enter your name here