Donald Trump គំរាមកំហែងអ្នកផ្សាយទូរទស្សន៍ NBC បន្ទាប់ពីរាយការណ៍ស្តីពីបញ្ហានុយក្លេអ៊ែរ

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៧

ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងអំពីការប្រឈមដកអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយរបស់ NBC News និងបណ្តាញព័ត៌មាន ផ្សេងទៀតបន្ទាប់ពីឃើញការរាយការណ៍មិនអំណោយផល។ គួររំលឹកថាលោក Donald Trum បានផ្តោតគោលដៅទៅលើទូរទស្សន៍ NBC News ដែលធ្វើឱ្យលោកក្លាយទៅជាតារា១រូបនៅក្នុងកម្មវិធី The Apprentice ដែលបង្ហាញថាលោក Donald Trump ចង់បង្កើនអាវុធនុយក្លេអ៊ែររបស់អាមេរិកជិត១០ដង។ លោក Donald Trump បានដាក់ឈ្មោះសេចក្តីរាយការណ៍នោះថា “ជាព័ត៌មានក្លែងក្លាយ” និង “ជាការប្រឌិត”។ លើសពីនេះទៀតកាលពីព្រឹកថ្ងៃពុធនេះ លោក Donald Trump បានបង្ហាញនៅលើបណ្តាញសង្គម twitter ថា “ជាមួយនឹងព័ត៌មានក្លែងក្លាយរបស់ទូរទស្សន៍ NBC News និងតាមបណ្តាញនានាបែបនេះ តើអ្វីទៅជាចំណុចសមរម្យក្នុងការប្រកួតប្រជែងអាជ្ញាប័ណ្ណ? មិនល្អសម្រាប់ប្រទេសជាតិទេ។ សូមបញ្ជាក់ផងដែរថាលោកបាននិយាយនៅសេតវិមានថា “វាជារឿងគួរឱ្យស្អប់ខ្ពើមណាស់ចំពោះរបៀបដែលអ្នកកាសែតសរសេរនូវអ្វីដែលគេចង់សរសេរ និងមនុស្សគួរតែមើលផងដែរ”។ នៅពេលដែលគេសួរថាតើលោកចង់បង្កើនឃ្លាំងអាវុធរបស់ប្រទេសឬទេ? លោកប្រធានាធិបតី Trump បាននិយាយថាលោកធ្លាប់បានពិភាក្សាពេលកន្លងមកហើយ “ទេខ្ញុំចង់រក្សាបានលក្ខខណ្ឌមួយល្អឥតខ្ចោះ។ ពេលនេះយើងកំពុងស្ថិតនៅក្នុងដំណើរការកម្មវិធីនុយក្លេអ៊ែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here