កម្លាំងឃើដនៅអ៊ីរ៉ាក់ដករនាំងនៅលើផ្លូវពីក្រុងម៉ូស៊ូល

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៧

កាលពីថ្ងៃព្រហស្បតិ៍កងកម្លាំងឃើដនៅក្នុងប្រទេសអ៊ីរ៉ាក់បានដករនាំងដែលពួកគេបានតម្លើងប៉ុន្មានម៉ោងមុននៅលើផ្លូវពីទីក្រុងម៉ូស៊ូលដោយមានការភ័យខ្លាចមានការវាយប្រហារកើតឡើងក្រោយពីមានការធ្វើប្រជាមតិឯករាជ្យកាលពីខែមុន។ មន្ត្រីយោធាឃើដរូបនេះបាននិយាយថាផ្លូវធំៗទាំង២ដែលតភ្ជាប់ទីក្រុង Irbil និង Dohuk ជាមួយក្រុមម៉ូស៊ូលបើកឡើងវិញជាសាធារណៈ ហើយស្ថានភាពទីនោះក៏បានវិលត្រឡប់មកធម្មតាវិញនៅរយៈពេលប៉ុន្មានម៉ោងក្រោយនេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់របស់ក្រុមឃើដ។ មន្ត្រីរូបនោះបន្ថែមថាការបិទនេះធ្វើឡើងដោយភាពភ័យខ្លាចមានការវាយប្រហារដែលអាចធ្វើឡើងដោយកងកម្លាំងអ៊ីរ៉ាក់លើតំបន់ដែលមានជម្លោះកាន់កាប់ដោយកងកម្លាំងឃើដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here