អ៊ីរ៉ាក់ដាក់ពង្រាយកងទ័ពក្នុងខេត្ត Kirkuk ដើម្បីការពារការប៉ះទង្គិចជាមួយក្រុមឃើដ Peshmerga

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០១៧

ក្រុងបាកដាដបានដាក់ពង្រាយកងទ័ពយោធា និងកងទ័ពគាំទ្ររដ្ឋាភិបាលរបស់ខ្លួនដើម្បីពង្រឹងមូលដ្ឋានដែលគ្រប់គ្រងដោយក្រុម Peshmerga នៅខេត្ត Kirkuk ដោយជំរុញឱ្យពួកគេ “ចៀសវាងការប្រឈមមុខដាក់គ្នា” និង “ការពារជនស៊ីវិលទាំងអស់” នៅក្នុងតំបន់ដោយជនជាតិភាគតិចរស់នៅជាច្រើននិងតំបន់សម្បូរប្រេង។ ព្រឹកថ្ងៃចន្ទដើមសប្តាហ៍កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ដែលគាំទ្រដោយកងកម្លាំងចលនាប្រជាជន (PMF) ដែលជាអង្គភាពទ័ពឆ័ត្រយោងបញ្ចូនសកម្មជន៤០នាក់ទប់ទល់ក្រុម Peshmerga (កងកម្លាំងយោធានៃតំបន់ស្វយ័តអ៊ីរ៉ាក់ឃើដ) ពីតាហ្សាភាគខាងត្បូងទីក្រុងនៃខេត្ត Kirkuk។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al-Abadi ប្រកាសនៅលើកញ្ចក់ទូរទស្សន៍ថាកងទ័ពត្រូវបញ្ជាឱ្យដាក់សន្តិសុខនៅខេត្ត Kirkuk ដោយសហការជាមួយពួកឃើដ Peshmerga។ ក្រោមបទបញ្ជាកងទ័ពគួរ “រក្សាសន្តិសុខ និងការដំឡើងសហព័ន្ធនៅក្នុងខេត្ត Kirkuk”។ ទាហានត្រូវសហការជាមួយ Peshmerga ដោយជៀសវាងការប្រឈមមុខ និងការពារជនស៊ីវិលទាំងអស់។ ទូរទស្សន៍រដ្ឋអ៊ីរ៉ាក់រាយការណ៍ថាអង្គភាពប្រឆាំងភេរវកម្មរដ្ឋាភិបាលសហព័ន្ធ និងកងពលធំទី៩នៃកងទ័ពអ៊ីរ៉ាក់ការពារតំបន់សំខាន់ៗដោយគ្មានការតតាំងពីពួកក្រុមឃើដ។ សន្តិសុខអ៊ីរ៉ាក់ប្រាប់រ៉យទ័រថាមានស្នូរគ្រាប់កាំភ្លើងនៅក្នុងខេត្ត Kirkuk ខណៈដែលក្រុម Peshmerga ជំរុញឱ្យប្រជាជនក្នុងស្រុកតស៊ូ។ ប្រភពឃើដប្រាប់ទីភ្នាក់ងារថាការប៉ះទង្គិចគ្នាកើតឡើងនៅក្នុងតំបន់ឧស្សាហកម្មខេត្ត Kirkuk ខណៈដែលការផ្លាស់ប្តូរកាំភ្លើងធំមួយកើតឡើងនៅភាគខាងត្បូងទីក្រុង។ ក្រសួងការពារជាតិអាមេរិកជំរុញឱ្យភាគីទាំងអស់ចៀសវាងសកម្មភាពតានតឹងកើនឡើងបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here