វិបត្តិនៅកូរ៉េខាងជើង៖ លោក Rex Tillerson ដំណោះស្រាយការទូតនឹងនៅតែបន្ត

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០១៧

លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Rex Tillerson បានទទូចថាលោកប្រធានាធិបតី Donald Trump ចង់ដោះស្រាយការប្រឈមមុខគ្នាជាមួយកូរ៉េខាងជើងតាមរយៈការទូតបន្តទៀត។ យោងតាមសម្តីរបស់លោកប្រាប់ទៅទូរទស្សន៍ CNN បានលើកឡើងថាការទូតនៅតែបន្តរហូតដល់គ្រាប់បែកទី១ធ្លាក់ចុះ។ លោកបាននិយាយថាការដាក់ទណ្ឌកម្ម និងការទូតបាននាំមកនូវសាមគ្គីភាពអន្តរជាតិដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។ គួររំលឹកថាកាលពីខែមុនលោក Trump បានប្រាប់លោក Tillerson កុំខ្ជះខ្ជាយពេលស្វែងរកការពិភាក្សាជាមួយលោកគីម ជុងអ៊ុន។ សូមបញ្ជាក់ថាការកត់សម្គាល់របស់លោក Tillerson បានកើតឡើងនៅពេលអាមេរិក និងកូរ៉េខាងត្បូងចាប់ផ្តើមសមយុទ្ធយោធារួមគ្នាចុងក្រោយនៅក្នុងដែនទឹកជុំវិញឧបទ្វីបកូរ៉េដែលពាក់ព័ន្ធនឹងយន្ដហោះចម្បាំងនាវាពិឃាត និងនាវាដឹកយន្ដហោះ។ ការធ្វើសមយុទ្ធនេះបានធ្វើជាបន្តបន្ទាប់ ហើយព្យុងយ៉ាងធ្លាប់បានប្រកាសថាជាការហាត់សមសម្រាប់សង្រ្គាម។ នៅក្នុងបទសម្ភាសកាលពីថ្ងៃអាទិត្យលោក Tillerson បានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើលោកបានសំដៅទៅលោក Trump ដូចជាមនុស្សឆោតល្ងង់មួយបន្ទាប់ពីកិច្ចប្រជុំក្នុងខែកក្កដានៅមន្ទីរបញ្ចកោណ៕

LEAVE A REPLY

Please enter your comment!
Please enter your name here